ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗ បន្ទាប់ពីឡានដឹកទំនិញមួយគ្រឿង បត់លឿនបុកផ្ទុបនឹងរថយន្តស្តារិច

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយដឹកទំនិញ មួយគ្រឿងបើកបុកផ្ទប់ទៅនឹងរថយន្ត ម៉ាកស្តារិច មួយគ្រឿងពេញទំហឹង បណ្តាលអោយបុរសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងខណៈពេលដែលជិះម៉ូតូម៉ាក TODAY មួយគ្រឿង ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២១ នៅតាមបណ្តោយផ្លូវ សម្តេចជា ស៊ីម កែងផ្លូវលេខ ២០១១ ក្នុងភូមិច្រេះ សង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់ក្នុងគ្រោះថ្នាក់នេះ ត្រូវបាននគរបាលអោយដឹងថាឈ្មោះ ណេត ចាន់បុត្រ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅសង្កាត់ បឹងកក់២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកធូដេមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IV-8488 ចំណែករថយន្តដែលបង្កគ្រោះថ្នាក់ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3D-7872 បើកបរ ដោយបុរសម្នាក់ រត់គេចខ្លួនបាត់ស្រមោល ។

តាមប្រភពព័ត៌មាន នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្ក១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3D-7872 បានធ្វើដំណើរតាមផ្លូវលេខ២០១១ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន និងបានបត់ស្តាំឡើងផ្លូវសម្តេចជាស៊ីម ខណៈនោះដោយសារតែល្បឿនលឿន រថយន្តបង្កក៏បានជ្រុលចង្កូតទៅបុកម៉ូតូម៉ាកធូដេមួយគ្រឿង ដែលធ្វើដំណើរពីកើតទៅលិច ផ្ទប់ ទៅនឹងរថយន្ត ម៉ាកស្តារិច ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BJ-1721 ពេញទំហឹង បណ្តាលអោយជនរងគ្រោះ ដែលជិះម៉ូតូទន្ទឹមនឹងរថយន្តស្លាប់នៅកន្លែង ។ នៅក្នុងហេតុការណ៍នេះ បណ្តាលអោយរថយន្តស្តារិច និងម៉ូតូរងការខូចខាតធ្ងន់ធ្ងរ ។ ចំណែករថយន្តបង្កកំពិតផ្នែកខាងមុខផងដែរ ។ បន្ទាប់ពីបង្កគ្រោះថ្នាក់អ្នកបើកបរ រថយន្តបង្កបានរត់គេចខ្លួនបាត់ ។

បន្ទាប់ពីកើតមានគ្រោះថ្នាក់ នគរបាលខណ្ឌសែនសុខ ក៏បានចុះទៅសម្រួលចរាចរណ៍ និងបានទាក់ទងនគរបាលចរាចរណ៍ ចុះទៅវាស់វែងបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយ ៕

មតិយោបល់