ព័ត៌មានជាតិ

បង្រ្កាបជនសង្ស័យម្នាក់ នៅចំណុចផ្ទះសំណាក់ បេសថានី ករណីរក្សាទុកនូវសារធាតុញៀន

​កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍​ ០២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១វេលាម៉ោង១៣និង១៥នាទី មានករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់ បេសថានី ភូមិថ្មី សង្កាត់តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យឈ្មោះ ម៉ៅ ដារ៉ាប មុខរបរសិស្ស (ឃាត់ខ្លួន) ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

វត្ថុតាងចាប់យករួមមាន៖ -ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៣កញ្ចប់តូច,-ម៉ូតូ០១គ្រឿងម៉ាកស្កុបពី ពណ៌ស ស៊េរីឆ្នាំ ២០១៨ ពាក់ស្លាកលេខតាកែវ ១P២១៩២,-ទូរស័ព្ទ០២គ្រឿង ម៉ាក NOKIA ពណ៌ក្រហម០១ ម៉ាក OPPO ពណ៌ខ្មៅ០១, -កាបូបស្ពាយពណ៌ខ្មៅចំនួន០១ -កាបូបដៃ ពណ៌ខ្មៅ ក្នុងកាបូបមានលុយ១០០០រៀលចំនួន០១, -ដែកកេះចំនួន០១
-ដាវពណ៏សចំនួន០១ ។

មុនពេលកើតហេតុម្ចាស់ផ្ទះសំណាក់ បានរាយការណ៍ប្រាប់លោកនាយប៉ុស្តិ៍ថានៅបន្ទប់លេខ ១០១ មានក្មេងប្រើថ្នាំញៀន ។
លោកនាយប៉ុស្តិ៍បានដឹកនាំកម្លាំង ចុះទៅដល់បន្ទប់លេខ ១០១ ក៌ឃើញជនសង្ស័យខាងលើ កំពង់ដេករួចក៏ដាសសួរនាំ នឹងងមានថ្នាំញៀនចំនួន០៣កញ្ចប់ ដាក់នៅលើការ៉ូក្បែរខ្លួនជនសង្ស័យដេក រួចលោកនាយប៉ុស្តិ៍រាយការណ៍ជូនលោកអធិការ នាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍សួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនចំនួន០៣កញ្ចប់នេះ ខ្លួនបានទិញពីមនុស្សប្រុសម្នាក់ មិនស្គាល់ឈ្មោះនៅម្តុំតារាងក្រហម ភូមិព្រែកសំរោង០៣ សង្កាត់តាខ្មៅ តម្លៃ១៥$ (ដប់ប្រាំដុល្លារ) ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់​ ៕

មតិយោបល់