ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ លួចកាច់.កម៉ូតូ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១វេលាម៉ោង០២និង៣០នាទីករណីអំពេីលួច(កាច់កម៉ូតូ)នៅចំណុចផ្ទះជួលភូមិលេខ១(ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ប៊ុត ភក្តី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួលភូមិលេខ១ក(ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅខេត្តកណ្តាល។

ជនសង្ស័យ២នាក់៖
១–ឈ្មោះ ម៉ិញ លីហួ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរស្នាក់នៅ ភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
២–ឈ្មោះ ផៃ នរ:សិទ្ធ ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖
–ម៉ូតូ១គ្រឿងម៉ាកZOOMER.Xពណ៌ក្រហមលាយសបិតស្កុតពណ៌បៃតងគ្មានផ្លាកលេខ គ្មានឃ្លុបដាក់សម្ភារ(របស់ជនរងគ្រោះ)។
–ផ្លាកលេខម៉ូតូចំនួន១មានលេខភ្នំពេញ1HC.8821(របស់ជនរងគ្រោះ)។
–ឃ្លុបម៉ូតូZOOMER.Xចំនួន១(របស់ជនរងគ្រោះ)។
–កាំបិតផ្គាក់ដងឫស្សីចំនួន១ប្រវែង៥៥ស.ម។
–ស្នាប់ដៃធ្វេីពីស្ពាន់ចំនួន១។
–ដង្កាប់ចំនួន២។
–កូនញញួរចំនួន១។
–កូនកាំបិតចុងស្រួចចំនួន៥។
–កូនកាំបិតបត់ចំនួន២។
–កូនសោអក្សរTចំនួន១។
–ទួណឺវីសចំនួន៣ ។
–កូនសោមុខ២ចំនួន១៣ ។
–កូនកន្រ្តៃចំនួន២ ។
–កំណាត់ដែក៤ជ្រុងចំនួន៦ ។
–កំណាត់ដែកចុងស្រួចចំនួន៣ ។
–ឧបករណ៍សម្រាប់ប្រេីប្រាស់គ្រឿងញៀនចំនួន១ ។

មុនពេលកេីតហេតុជនរងគ្រោះបានទុកម៉ូតូនៅមុខបន្ទប់ជួលរបស់ខ្លួនជារៀងរាល់ថ្ងៃ។ លុះដល់វេលាកេីតហេតុខាងលេីជនសង្ស័យបានធ្វេីសកម្មភាពលួចកាច់កយក ហេីយបានគេចខ្លួនបាត់តែម្តង។

ក្រោយពីបានទទួលព័ត៌មានថា មានករណីខាងលេី កម្លាំងផ្នែកយុត្តិធម៌ក្រុងតាខ្មៅ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានរួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់