(បរទេស)៖ ជាការពិតណាស់ តារាចម្រៀង Lisa សមាជិកក្រុម BLACKPINK បញ្ចេញបទចម្រៀងទោលរបស់ខ្លួនចំណងជើងថា «Lalisa » កាលពីម្សិលមិញ ដែលគិតរហូតមកទល់នឹងពេលនេះ Lisa ទទួលបានកំណត់ត្រាយ៉ាងច្រើនពីចម្រៀងមួយនេះ។ បើនិយាយទៅរយៈពេល២៤ម៉ោងនេះ Lisa បានបំបែកកំណត់ត្រា ជាប់ឈ្មោះជាតារាស្រីទោស មានអ្នកចូលទស្សនា MV ច្រើនបំផុតលើពិភពលោកផងដែរ។
គិតត្រឹមវេលាម៉ោង១រសៀលថ្ងៃទទី១០ ខែកញ្ញា ដល់ម៉ោង១រសៀលថ្ងៃទី១១ ខែកញ្ញា វីេដអូចម្រៀង Solo របស់ Lisa ចំណងជើងថា «Lalisa » គឺចេញបាន២៤ម៉ោងគត់ ដែលចំនួន២៤ម៉ោងនេះ មានអ្នកចូលទស្សនាក្នុង YouTube រហូតដល់ ៧០,៣៦៨,៧៤៣ ដង។ បើទោះបីជា ចំនួននេះមិនទាន់បានបញ្ជាក់ជាផ្លូវការពីបណ្តាញសង្គម YouTube មែន ប៉ុន្តែវាជាចំនួនមួយដ៏សន្ធឹកសន្ធាប់ទៅហើយ ចំពោះកំណត់ត្រាថ្មីដែល Lisa ទទួលបាននៅពេលនេះ។
ប្រសិនបើ YouTube បានបញ្ជាក់ចំនួនចូលទស្សនាជាផ្លូវការ តារាទោល Lisa នឹងបំបែកកំណត់ត្រាលើកមុនរបស់តារាស្រី Taylor Swift កាលពីឆ្នាំ២០១៩ តាមរយៈបទ «Me» ចំនួន៦៥.២លាន View៕
មតិយោបល់