(ហាណូយ)៖ រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិន លោក វ៉ាង យី បាននិយាយថាចិន និងវៀតណាមគួរតែបញ្ចៀសឱ្យបាននូវរាល់ការធ្វើសកម្មភាពឯកតោភាគី ទាំងឡាយណា ដែលអាចនាំឱ្យស្ថានភាពកាន់តែស្មុគស្មាញ និងបង្កឱ្យមានជម្លោះពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃសៅរ៍នេះ ក្រសួងការបរទេសចិនបានបញ្ជាក់ថាលោក វ៉ាង យី ធ្វើការកត់សម្គាល់បែបនេះនៅក្នុងជំនួបជាមួយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh នាឱកាសដែលលោក វ៉ាង យី បំពេញទស្សនកិច្ចនៅវៀតណាម។
លោក វ៉ាង យី បន្ថែមថាចិន និងវៀតណាម គួរតែបន្តរួមគ្នាប្រឹងប្រែងរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់សមុទ្រចិនខាងត្បូង ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បំផុតចំពោះការជ្រៀតជ្រែតលូកលាន់ពី កម្លាំងខាងក្រៅ៕
ប្រភព៖ AFP
មតិយោបល់