(ភ្នំពេញ)៖ ជាការពិតណាស់ ប៉ុន្មានថ្ងៃមកនេះ តារាចម្រៀងល្បីក្នុងវិស័យ K-POP គឺ Lisa ដែលមានឈាមជ័រជាជនជាតិថៃ បានបញ្ចេញ MV ចម្រៀងទោលដំបូងរបស់ខ្លួនក្រោមចំណងជើង «Lalisa» ខណៈចម្រៀងមួយបទនេះទទួលការគាំទ្រជាខ្លាំង ដោយត្រឹមរយៈពេល២៤ម៉ោង មានអ្នកចូលទស្សនាជាង ៧០លានដងឯណោះក្នុងបណ្តាញសង្គម YouTube។ ទន្ទឹមនឹងការគាំទ្រ ក៏មានមតិរិះគន់ផងដែរ ព្រោះក្នុងវីដេអូចម្រៀងរបស់ Lisa គឺមានបង្ហាញអំពីអតីតប្រាសាទរបស់ខ្មែរ រហូតធ្វើឲ្យមានការជជែកគ្នាជាច្រើនលើបណ្តាញសង្គម។
ងាកមកបុគ្គលល្បីមួយរូប គឺ Peypey Dy ក៏បានបញ្ចេញមតិរបស់ខ្លួនពីរឿងនេះផងដែរ។ លោកបានសរសេរសារនៅបណ្តាញសង្គមយ៉ាងដូច្នេះថា «ប្រាសាទជារបស់ខ្មែរ តែបច្ចុប្បន្ននៅក្នុងទឹកដីដែលគេកាន់កាប់ អាចនិយាយបានថា ជាអតីតទឹកដីខ្មែរ ជាប្រាសាទរបស់ខ្មែរ ប៉ុន្តែហើយប៉ុន្តែទៀត សូមស្វែងយល់អោយសព្វសិនបានអត់ ថាអតីតនិងបច្ចុប្បន្នគឺខុសគ្នា ពេលនេះជារបស់គេហើយ តើគេមិនអាចផ្សព្វផ្សាយពីអ្វីដែលមានក្នុងដៃគេទេឬក៏ម៉េច? រឿងស្តាយអ្នកណាក៏ស្តាយដែរ តែបើដល់ថ្នាក់ហ្នឹងពេក ហេតុអីមិនយំអោយក្លាយជាឈាម ទាមទារទាំងទឹកដីដែលបាត់បង់តាំងពីដើមហ្នឹងមកវិញដែរទៅ ហេតុអីឈឺចិត្តតែរឿងប្រាសាទក្នុងដៃគេតែមួយមុខហ្នឹងចឹង?»។
លោកបន្តថា «ក្រែងប្រាសាទហ្នឹង គឺស្ថិតិនៅលើដីដែលជាអតីតទឹកដីដែរតើ សរសើរគេទៅ គេមានគំនិតផ្សព្វផ្សាយពីរបស់គេ អោយពិភពលោកបានស្គាល់ ឬចង់អោយគេយកផលិតផលខ្លួនទៅដាក់បញ្ចូលក្នុងMVគេ ទើបស្ងាត់មាត់? របស់មានក្នុងដៃ គួរតែមានគំនិតអោយដូចគេទើបល្អ មិនមែនមករៀបរាប់វែងឆ្ងាយ មិនចប់មិនហើយ ក្នុងsocial mediaទាំងគិតថាខ្លួនធ្វើត្រូវបែបហ្នឹងទេវប្បធម៍និយមជ្រុល ពេលខ្លះសាកតែអ្នកចំរៀងខ្មែរហ៊ានធ្វើដូចគេ ស្រួលមិនស្រួលជេរផ្អើល ហត់»៕
មតិយោបល់