ភ្នំពេញៈ ខណៈដើមខែតុលានេះ បេក្ខនារី Miss Grand របស់បណ្ដាប្រទេសនៅទូទាំងពិភពលោកត្រូវបាន គណកម្មការកំណត់ឲ្យបង្ហាញខ្លួន និងឈានទៅប្រកួតក្នុងព្រឹត្តការណ៍ Miss Grand 2016 នៅអាមេរិក នៅថ្ងៃ២៥ តុលាខាងមុខ បេក្ខនារី ហេង ចន្ថា របស់កម្ពុជា បែរជាសម្ភាសន៍ធ្លាក់។
នេះជាព័ត៍មានភ្ញាក់ផ្អើល ក្នុងពេលដែលហេង ចន្ថា ទើបទទួលបានជ័យលាភីតំណាងឲ្យកម្ពុជា ទៅប្រកួត Miss Grand ពិភពលោកនៅអាមេរិក ក្នុងឆ្នាំនេះ តែបែរជាត្រូវស្ថានទូតអាមេរិកនៅកម្ពុជា បិទសិទ្ធតវ៉ា ក្រោយការ សម្ភាសន៍ធ្លាក់។
នៅលើ account ផ្លូវការរបស់ Miss Grand Cambodia បានសរសេរថា ស្ថានទូតអាមេរិកនៅកម្ពុជា បានសម្រេច ឲ្យបេក្ខនារី ហេង ចន្ថា ធ្លាក់សម្ភាសន៍ចេញទៅអាមេរិក នៅដើមខែតុលានេះ ដោយសារតែ នាងឆ្លើយសំណួរជាច្រើន ហើយមិនត្រូវតាមការចង់បានរបស់ស្ថានទូត។ ចម្លើយមួយយ៉ាងខ្លី គឺបេក្ខនារី ហេង ចន្ថា មិនមានលក្ខណៈគ្រប់គ្រាន់ ដើម្បីទទួលបានទិដ្ឋាការចេញទៅប្រកួត បើទោះជានាងត្រូវបាន គណកម្មការ Miss Grand ពិភពលោក ជាអ្នកធានា និងរ៉ាប់រងការចំណាយក្នុងពេលចេញប្រកួតក៏ដោយ។
មកទល់ពេលនេះ លោក មែ វិចិត្របុត្រ ដែលជាអ្នកដឹកនាំ និងបញ្ជូនបេក្ខនារី ហេង ចន្ថា ឲ្យចេញប្រកួត មិនទាន់ទម្លាយឲ្យដឹងពីផែនការ ត្រូវធ្វើយ៉ាងណា ដើម្បីអាចឲ្យ តំណាង Miss Grand របស់កម្ពុជារូបនេះ ចេញទៅប្រកួតទាន់នៅលើទឹកដីអាមេរិកនោះទេ ក្នុងពេលដែលការប្រកួត Miss Grand 2016 កៀកនឹងការចាប់ផ្ដើមទៅហើយ៕
មតិយោបល់