ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្វាមីរបស់ ឱក សុគន្ធកញ្ញា បង្ហោះសារយ៉ាងផ្អែមល្ហែម ក្នុងថ្ងៃខួបកំណើតភរិយា

(ភ្នំពេញ)៖ ទស្សនិកជនដែលជាហ្វេនៗគាំទ្រតារាចម្រៀង ឱក សុគន្ធកញ្ញា ប្រាកដជាបានដឹងច្បាស់ណាស់ថា ថ្ងៃនេះ គឺជាថ្ងៃខួបកំណើតកំពូលតារាចម្រៀង អ្នកនាង ឳក សុគន្ធកញ្ញា ឈានចូលដល់វ័យ៣៤ឆ្នាំ។ អ្វីដែលគេចាប់អារម្មណ៍ខ្លាំង គឺ ស្វាមីបង្ហោះពាក្យជូនពរនៅលើគណនីហ្វេសប៊ុក យ៉ាងផ្អែមល្ហែម មើលទៅគួរឲ្យចាប់អារម្មណ៍ផងដែរ

ជាមួយគ្នានេះដែរ រូបភាពផ្អែមល្ហែមជាច្រើនជាមួយគ្នា ព្រមទាំងមានពាក្យពេជន៍មួយចំនួន អានហើយគួរឲ្យច្រណែនជំនួស។ ដោយក្នុងនោះ លោកបានរៀបរាប់ថា «រីករាយថ្ងៃខួបកំណើត Honey & Mommy សូមជូនពរឲ្យអូនមានសុខភាពល្អ សម្រស់ស្រស់ស្អាត និងជាមនុស្សល្អរបស់មហាជន ហើយស្រលាញ់ Daddy & Charlie រឹតតែខ្លាំងឡើងថែមទៀត»។

ក្រោយពីបានឃើញសារ ដែលបានបង្ហោះដោយស្វាមីរបស់កំពូលតារាចម្រៀងក្នុងផលិតកម្ម រូបនេះ ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន បានលាន់មាត់ស្ញើចសរសើរ និងជូនពរឲ្យប្ដីប្រពន្ធនេះ ស្រលាញ់គ្នាយូរៗផងដែរ ពិសេសក៏មាន អ្នកគាំទ្រលួចច្រណែនមិនស្ទើរនោះដែរ៕

មតិយោបល់