ព្រះសីហនុៈ (ព័ត៌មានបឋម) យោងតាមផេក ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី មានករណីលិចទូកនេសាទមួយគ្រឿង នៅចំណុចចុងអូរ ប្រមាណចំងាយ១០០ម៉ែត្រ ស្ថិតនៅក្រុម១ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
នៅលើទូកនេសាទមានគ្នាចំនួន២នាក់៖ ១-ឈ្មោះ មាឃ សៀក ភេទប្រុស អាយុ៤៧ឆ្នាំ (ឪពុក) មុខរបរនេសាទ
២-ឈ្មោះ ស៊ន មករា (ហៅឧត្តម) ភេទប្រុស អាយុ១៤ឆ្នាំ បាត់ខ្លួនរកមិនទាន់ឃើញ ។
ជនរងគ្រោះទាំងពីរនាក់ ជាពលរដ្ឋរស់នៅក្រុម១០ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ៕
មតិយោបល់