ពូខ្មៅ សម្រេចចិត្តសាងផ្នូស ក្រោយមានរឿងរ៉ាវជាមួយលោកស្រី ទ្រី ដាណា ជាប្រពន្ធ

(ភ្នំពេញ)៖ នៅទីបំផុត ស្វាមីរបស់លោកស្រី ទ្រី ដាណា ដែលមហាជនស្គាល់ជាទូទៅជាមួយឈ្មោះហៅក្រៅថា ពូខ្មៅ នោះបានសម្រេចចិត្តរត់ទៅទីកន្លែងស្ងប់ស្ងាត់ គឺសាងផ្នួសជាសង្ឃ ខណៈការសម្រេចចិត្តបែបនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីលោកមានរឿងរ៉ាវទំនាក់ទំនងជាមួយ លោកស្រី ទ្រី ដាណា កាន់តែរង្គោះរង្គើ។

បើនិយាយទៅ រឿងរ៉ាវគ្រួសាររបស់អ្នកនាងទ្រី ដាណា នៅតែបន្តអូសបន្លាយ មិនទាន់ដល់ទីបញ្ចប់នោះទេ ខណៈដែលជម្លោះបានរីករាលដាលកាន់តែធំទៅៗ រហូតដល់មានការ Live វីដេអូតទល់គ្នាទោវិញទៅមក ហើយពូម៉ៅ បានចេញមុខ Live និយាយរឿងខ្លះៗនៅក្នុងចិត្តចេញមក ទាំងទឹកមុខស្រពោនក្រៀមក្រំ មិនដែលធ្លាប់ឃើញពីមុន។ ក្រោយ ពូម៉ៅ Live ចប់ភ្លាម ស្រាប់តែអ្នកស្រី ទ្រី ដាណា ក៏បានចេញមុខធ្វើការ Live បកស្រាយវិញ កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីកុំឲ្យមហាជនមួយចំនួនមានការយល់ច្រឡំទៀត។ ក្នុងនោះលោកស្រី ទ្រី ដាណា ក៏បានបញ្ជក់យ៉ាងច្បាស់ថា រឿងរបស់លោកស្រី និងស្វាមី គឺស្ថិតនៅលើដៃរបស់តុលាការជាអ្នកដោះស្រាយ។

យ៉ាងណាមិញ ក្រោយ ពីរឿងរ៉ាវ ស្ងប់ស្ងាត់ គេសង្កេតឃើញពូម៉ៅ នៅផ្ទះម្តាយ នឹកប្រពន្ធកូន តែងតែបង្ហោះសារ និងវីដេអូ នឹករលឹកជានិច្ច យ៉ាងណាមិញ ពិតជាមានការភ្ញាក់ផ្អើលជាខ្លំាង ក្រោយពេល ថ្អៃនេះ ពូម៉ៅ ចូលសាងផ្នួសមួយរយះ ដើម្បីពិចារណា រឿងរ៉ាវ ក៏ដូចជាស្ងប់ផ្លូវចិត្ត៕

 

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *