ជនសង្ស័យចំនួន០៤នាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីប្រព្រឹត្តអំពើលួច

មណ្ឌលគិរី: នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៨និង១០នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ បានឃាត់ខ្លួនជនសង្ស័យករណីលួច ត្រង់ចំណុចភូមិចម្ការតែ និងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានចំនួន០៤នាក់ក្នុងនោះ៖

១-ឈ្មោះ សំរិត ពៅ ភេទប្រុស ជនជាតិខ្មែរ អាយុ២៧ឆ្នាំ មុខរបរកម្មករជាងដែក ស្រុកកំណើតភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នរស់នៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ២-ឈ្មោះ វុធ ដារ៉ា ភេទប្រុស ជនជាតិខ្មែរ អាយុ២៧ឆ្នាំ មុខរបរជាងឈើ ស្រុកកំណើតស្រុកសំបូរ ខេត្តក្រចេះ បច្ចុប្បន្នរស់នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ៣-ឈ្មោះ ផុន សីហា ភេទស្រី ជនជាតិខ្មែរអាយុ២៦ ឆ្នាំ មុខរបរកសិករ ស្រុកកំណើតភូមិ កំពង់ក្របៅ ឃុំកំពង់ក្របៅ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ បច្ចុប្បន្នរស់នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ៤-ឈ្មោះ រី ពេជ្រ ភេទប្រុស ជនជាតិខ្មែរ អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើត និងទីលំនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

សម្ភារ:វត្ថុតាងដកហូតបានរួមមាន៖ ១-អាគុយចំនួន០៣ ។ ២-សឡាចំនួន០៦តូច០៥ធំ០១ ។ ៣-អាវុធកែច្នៃបាញ់ គ្រាប់កង់ ចំនួន០១ដើម ។ ៤-ម៉ាស៊ីនគោយន្តភ្ជាប់ជាមួយឌីណាម៉ូចំនួនមួយឈុត ។ ៥-ម៉ូទ័រកាត់ចំនួន០១ ។ ៦-ម៉ូទ័របូមទឹកចំនួន០១ ។ ៧-ដាវចំនួន០១ដើម ។ ៨-ម៉ូតូម៉ាកអ៊ិចសង់ទ័រចំនួនមួយគ្រឿងពណ៌ខៀវ ។

បច្ចុប្បន្នកម្លាំងផ្នែកជំនាញ អធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ កំពុងតែសាកសួរ និងកសាងសំណុំរឿង អនុវត្តតាមនីតិវិធី ៕

មតិយោបល់