(ភ្នំពេញ)៖ ពិតជាមិនធម្មតាមែន ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ និងមិនទាន់បានឡើងឆាកតន្ត្រីផង នៅពេលនេះ តារាចម្រៀង សួស វីហ្សា ស្រាប់តែនាំស្វាមី ទៅចាយលុយអស់ជាង១០ម៉ឺនដុល្លារ ទិញមាស ពេជ្រពាក់ជ្រែកខ្លួន ពីហាងមាសពេជ្រ ដាណា ទ្រី។
បើតាមផេកផ្លូវការរបស់លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពប្តីប្រពន្ធតារាល្បីមួយគូនេះ អមដោយសកម្មភាពកំពុងរើសគ្រឿងមាសពេជ្រ។ លោកស្រី ទ្រី ដាណា បានសរសេរសារថា «សូមអរគុណប្អូនស្រីសួសវីហ្សានិងប្អូនថមមី
ដែលបានគាំទ្រហាងមាសពេជ្រដាណាទ្រីរបស់បង។ ថ្ងៃនេះប្អូនទាំងពីរជាវគ្រឿងមាសនិងពេជ្រនៅក្នុងហាងរបស់បងអស់ចំនួនទឹកប្រាក់ប្រមាណជាង 10 ម៉ឺនដុល្លារឯណោះ!សមអរគុណប្អូនទាំងពីរខ្លាំងមែនទែន ប្អូនពិតជាជោគជ័យខ្លាំងណាស់ សូមជូនពរឲ្យប្អូនទាំងពីរជោគជ័យរឹតតែខ្លាំងជាងនេះទៀត»។
គួរជម្រាបថា តារាចម្រៀងស្រីប្រចាំផលិកម្មហង្សមាស អ្នកនាង សួស វីហ្សា ត្បិតថា មិនទាន់ចូលច្រៀងវិញក្តី តែគេសង្កេតឃើញថា អ្នកនាង និងស្វាមី បានងាកមកចាប់មុខរបរលក់អនឡាញ យ៉ាងជោគជ័យផងដែរ៕
មតិយោបល់