ព័ត៌មានសិល្បៈ និងកម្សាន្ត

ខ្ញុង បង្ហូរទឹកភ្នែករហាមលើបណ្តាញសង្គម សង្ស័យមានរឿងក្នុងចិត្តពិបាកបកស្រាយ

(ភ្នំពេញ)៖ ខ្ញុង គឺជាតារាកំប្លែង និងបានវិវត្តន៍ខ្លួនទៅជាតារាចម្រៀងមួយរូបផងដែរ តែយ៉ាងណាមួយរយៈចុងក្រោយនេះ បន្ទាប់ពីបានធ្វើឲ្យមហាជនចាប់អារម្មណ៍ ក្រោយប្រកាសដើរចេញពី CTN មក មហាជនកាន់តែចាប់អារម្មណ៍ជាថ្មីម្តងទៀត ទៅលើតារាចម្រៀងរូបនេះ បន្ទាប់ពីឃើញថា បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍ ទំនងមានរឿងក្នុងចិត្តពិបាកបកស្រាយ រហូតដល់ថ្នាក់ហូរទឹកភ្នែកផងដែរ។

តាមរយៈបណ្តាញសង្គម ខ្ញុង បានសរសេរសារយ៉ាងដូច្នេះថា «ធ្វើល្អចេញពីចិត្តមិនដែលមានគំនិតថោកទាបដូចគិតលើខ្ញុំឡើយ ខួរក្បាលខ្លួនឯងមានតែរឿងអប្បលក្ខ ទើបយល់ថាអ្នកដទៃអាក្រក់ដូចខ្លួន ចង់ព្រាត់ចង់ចេញមិនបាច់រកផ្លូវព្រោះគ្មាននរណាចងជើងដូចសត្វធាតុឡើយ តែមុនចេញកុំបង្ខូចឈ្មោះគេដែលខំសាងល្អចាំផងទៅមនុស្សខួរអន់ ឈឺកាយមិនស្មើឈឺចិត្ត»។

ជុំវិញបញ្ហានេះ គេនៅមិនទាន់ដឹងច្បាស់ថា តើអ្នកនាងខ្ញុងមានរឿងអ្វីនៅឡើយទេ ខណ:ដែលម្ចាស់សាមីខ្លួននៅពុំទាន់បង្ហាញប្រាប់ដល់មហាជននៅឡើយ៕

មតិយោបល់