ព័ត៌មានសិល្បៈ និងកម្សាន្ត

ទីបំផុត! តារាចម្រៀង អ៊ីណូ រកឃើញម្ចាស់បេះដូងហើយ ទើបភ្ជាប់ពាក្យថ្មីៗនេះ

(ភ្នំពេញ)៖ តារាចម្រៀងបែបយុវវ័យ ដែលតែងតែទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន គឺ លោក អ៊ីណូ ទៅទីបំផុតបានទម្លាយមុខមាត់ម្ចាស់បេះដូងរបស់លោកហើយ បន្ទាប់ពីរៀបចំពិធីតាមប្រពៃណីមានចាស់ទុំដឹងលឺទាំងសងខាង ខណ:ថ្មីៗនេះលោកទើបតែភ្ជាប់ពាក្យជាមួយនារីរូបសម្រស់សមសួនម្នាក់ ដើម្បីបញ្ជប់ភាពនៅលីវ។

ជាក់ស្តងថ្មីៗនេះ ហ្វេនៗមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែលោកបានបង្ហោះឃ្លីបវីដេអូមួយ ដោយភ្ជាប់ជាមួយសារមួយដោយលោកបានរកម្ចាស់បេះដូងឃើញហើយ ហើយពោលពាក្យដ៏មានន័យប៉ុន្មានម៉ាត់នេះថា « គោរពអរគុណប៉ាម៉ាក់ ទាំងសងខាង ជួបគ្នាឆាប់ៗម្តងទៀតនៅពេលមេរោគចង្រៃ រលាយផុត សាន្តពេជ្រ សុភារិទ្ធិ ហៅ Eno. Vs ថៃ ម៉ានីតា»។

កាលដែលបានឃើញបែបនេះភ្លាមគេសង្កេតឃើញថាមានអ្នកគាំទ្រជាច្រើន និងមិនសិល្បករ-សិល្បការនីរួមជាអាជីព បានចូមមកខមិនអបអរផងសារទរ ដល់គូរភរិយាថ្មីមួយនេះស្រលាញ់គ្នាដល់ចាស់កោងខ្នង ត្បិតថាមិនបានរៀបចំពិធីធំដុំ ដោយសារតែជំងឺកូវីដ-១៩ មហាជនជាបន្តបន្ទាប់បានជូនពរតារារូបនេះឲ្យមានសុភមង្គលផងដែរ៕

មតិយោបល់