តារាសម្តែង និងពិធីការិនីទូរទស្សន៍អាមេរិក នាង Farrah Abraham បានបង្ហាញបបូរមាត់ហើមដ៏គួរឲ្យភ័យ ក្រោយមានបញ្ហាពីការវះកាត់ ។
ការវះកាត់កែសម្ជស្ស កំពុងតែល្បីល្បាញលើពិភពលោក តែវាក៏រំលោភបំពាន ធ្វើឲ្យរាងកាយ ខុសពីប្រក្រតីផងដែរ ។ ថ្មីៗនេះ នាង Farrah Abraham បានទទួលបានបទពិសោធន៍មួយដ៏ឈឺចាប់ ក្រោយពីវះកាត់ ។ តារាវ័យ ២៣ ឆ្នាំរូបនេះ បានចែករំលែករូបថត នៅលើបណ្តាញសង្គមធ្វីតទ័រ បង្ហាញពីដំណើរការ វះកាត់បបូរមាត់ ចេញពីបន្ទប់សង្គ្រោះបន្ទាន់។ រូបថត ដែលនាងចែករំលែកនេះ បានបង្ហាញយ៉ាងច្បាស់ថា បបូរមាត់របស់នាង បានខូចទ្រង់ទ្រាយ ដ៏គួរឲ្យរន្ធត់ ។
ដោយឡែកទំព័រ DailyMail បានចុះផ្សាយ ដោយយករូបភាពនាង ទៅធៀបនឹងតុក្កតាក្នុងរឿង “The Simpsons” ដែលមានបបូរមាត់ធំ មើលទៅគួរឲ្យអស់សំណើច ។
គេនៅចាំបានថាកាលពីឆ្នាំ ២០១២ តារាស្រីរូបនេះបានធ្វើការវះកាត់ ចង្កា ដោយចំនាយទឹកប្រាក់ ២១០០០ ដុល្លារ ។ ទន្ទឹមជាមួយនឹងគ្នានេះដែរ នាងក៏បានធ្លាយវីដេអូសិច ធ្វើឲ្យនាង រកបានប្រាក់ចំនួន ១ សែនដុល្លារអាមេរិក៕
ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់