(ភ្នំពេញ)៖ កាលពីរាត្រីថ្ងៃទី២១ម្សិលមិញនេះ ផលិតកម្មរស្មីហង្សមាសបានបញ្ចេញចម្រៀងថ្មីមួយបទ ច្រៀងដោយតារាចម្រៀង ពេជ្រ សោភា ក្រោមចំណងជើងថា «ទ្វារបេះដូង»។ បទនេះបញ្ចេញមិនទាន់បានមួយចំអិនកំពឹសផង ក៏ស្រាប់តែទទួលបានការគាំទ្រ និងកោតសរសើរជាបន្តបន្ទាប់ពីមហាជនខ្មែរ ត្បិតថា ក្រៅពីសំនៀងមានទឹកដមពិរោះរបស់តារាចម្រៀងហើយនោះ ងាកមកការតុបតែងក្នុងវីដេអូ គឺមានសម្លៀកបំពាក់ខ្មែរ និងមានការលេងឧបករណ៍បុរាណខ្មែរ បានទស្សនាហើយមិនសរសើរមិនបាន។
ក្រោយបានទស្សនានិងស្តាប់បទចម្រៀង «ទ្វារបេះដូង» អ្នកលេងបណ្តាញសង្គមម្នាក់ ក្នុងចំណោមបុគ្គលជាច្រើនទៀត បានសរសេរសារកោតសរសើរចំពោះស្នាដៃចម្រៀងមួយនេះយ៉ាងដូច្នេះថា «ឃើញបែបនេះ ខ្ញុំក្នុងនាមជាខ្មែរមួយរូប សប្បាយចិត្តណាស់ ។ អ្នកដែលអាចចែករំលែកវប្បធម៌ប្រពៃណី ដ៏ថ្កុំថ្កើនរបស់យើងបាន ឲ្យទូលំទូលាយនិងមានឥទ្ធិពល គឺពួកគាត់នេះឯង។ អ្នកសិល្បះ ជាអ្នកដែលមានតួរនាទីថែរក្សារ ចែករំលែក និងផ្សព្វផ្សាយវប្បធម៌ប្រពៃណី សូមលើសទឹកចិត្តឲ្យសិល្បៈករ-សិល្បៈការនី អ្នកនិពន្ធ អ្នកដឹកនាំរឿង អ្នកដឹកនាំការផលិត មិនថាជាបទចំរៀងរឺជាខ្សែរឿងភាពយន្ត ខ្នាតតូច ខ្នាតធំ សូមបញ្ចូលឈុតណា៎មួយដែរមានជាតន្ត្រី រឺភ្លេងខ្មែរ រឺល្ខោនខ្មែរអីចឹង មួយវគ្គផងក្នុងរឿងសម័យ។ ឧទាហរណ៏ថា ប្តីប្រពន្ធនាំគ្នាទៅមើលល្ខោនខោល រឺ ទៅមើលតន្រី្តបុរាណអីចឹង ។ សំរាប់ខ្ញូំគឺគិតថាពិតជាល្អណាស់ វាបានបញ្រ្ជាបអោយក្មេងៗជំនាន់ក្រោយអោយស្រឡាញ់ អោយស្គាល់ វប្បធម៌ របាំសិល្បះបុរាណខ្មែរយើង»។ ជាចុងក្រោយសូមអគុណដល់សិល្បៈករ-សិល្បៈការនី ក៏ដូចជាក្រុមការងារអ្នកផលិតទាំងអស់ សំរាប់ការលើកស្ទួយសិល្បះវប្បធម៌ខ្មែរ ។ ការលាយបញ្ចុូលអោយសិល្បះបុរាណនិងសម័យចូលគ្នានៅក្នុងកំរិតមួយដែលអាចទទួលយកបានបែបនេះ គឺល្អណាស់» ។
ខណៈអ្នកលេងបណ្តាញសង្គមផ្សេងទៀតក៏បានសរសេរសារថា «ស្រលាញ់បទនេះខ្លាំងណាស់មួយបទនេះអមដោយសម្លៀកបំពាក់បុរាណ ឧបករណ៍ភ្លេងខ្មែរ ប្រាសាទខ្មែរ បង្ហាញពីវប្បធម៌របស់ខ្មែរ គាំទ្រជានិច្ចអរគុណបងហើយសំណូមពរអោយបងនាំយកវប្បធម៌របស់ដូនតាខ្មែរយើងមកបង្ហាញអោយច្រើនៗ»
សូមទស្សនានិងស្តាប់ចម្រៀងខាងក្រោម៖








មតិយោបល់