ថៃៈ ថ្មីៗនេះប្រជាកសិករថៃ ផ្អើលនាំគ្នាដើរជីករកសត្វកញ្ចែ នៅតាមវាលស្រែ និងតាមដានអាចម៍ក្របី ដើម្បីយកមកលក់នៅតាមផ្សាក្នុងតម្លៃខ្ពស់ពី
៣០០ ទៅ ៤០០ បាត ក្នុង១ គីឡូក្រាម តម្លៃនេះបើគិតជាប្រាក់រៀលប្រហែលជា ៤៥០០០ រៀល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន TV POOL នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ។
បើតាមប្រជាកសិករនៅក្នុងតំបន់ សាយមូន ស្រុក ណាំផង ខេត្ត ខនកេន បានចាប់ផ្អើមនាំគ្នា ដើរជីករកសត្វកញ្ចែ នៅតាមវាលស្រែ រោងជីកំប៉ុស្ត
ជាពិសេសគឺសម្បូរក្នុងកំពកអាចម៍ក្របី យកមកលក់នៅតាមទីផ្សារក្នុងខេត្ត ។
បច្ចុប្បន្ននេះ មានការពេញនិយមបរិភោគសត្វកញ្ចែ ជាជាងសត្វល្អិតដ៏ទៃទៀត ដូចជា ចង្រិត កណ្ដូប ដួង ល…. ។ គេយកសត្វកញ្ចែទៅ លីងឬ បំពង ដែលមានរសជាតិឆ្ងាញ់ជាង
យកទៅជ្រក់ជាមួយម្ទេស ។
គួរបញ្ជាក់ផងដែរថា វាពិតជារឿងចម្លែកណាស់ ព្រោះបើតាមការសង្កេត ឃើញថា ប្រជាជនថៃ ទើបតែចេះបរិភោគប្រភេទសត្វល្អិតទាំងអស់នេះ តាមប្រជាជនខ្មែរយើងសោះ តែពួកគេឥឡូវហូបរបស់ប្លែកៗ ជាងខ្មែរយើងទៅទៀត ៕
មតិយោបល់