មហោស្រពសិល្បៈក្បាច់របាំបុរាណខ្មែរ ត្រៀមសម្ដែងចុងខែនេះ កំពុងទទួលបានចាប់អារម្មណ៍ខ្លាំងពីមហាជន

ភ្នំពេញ៖ ក្រឡេកមកមើលលើបណ្ដាញសង្គមក្នុងប្រទេសកម្ពុជានាពេលនេះ សង្កេតឃើញថា មហាជនកំពុងចាប់អារម្មណ៍ខ្លាំង និងមានការជជែកគ្នាជាច្រើនពីមហោស្រពរបាំក្បាច់បុរាណខ្មែរ រឿង «ព្រះបាទជ័យរវ្ម័នទី៧ ដកស្រង់ត្រង់ឈុត ស្នាព្រះហស្ត និងសមិទ្ធផលនៃមហាវីរក្សត្រទាំង៣អង្គ»។ មហាជន និងអ្នកស្នេហាសិល្បៈវប្បធម៌ជាតិ បានធ្វើការចែករំលែកព្រោងព្រាតអំពាវនាវសូមឱ្យប្រជាជនខ្មែរទិញសំបុត្រចូលទស្សនាព្រឹត្តិការណ៍ដ៏កម្រមួយនេះ ខណៈដែលបច្ចុប្បន្ននេះមានប្រទេសជិតខាងកំពុងបញ្ជៀបវប្បធម៌របស់ពួកគេចូលមកក្នុងប្រទេសកម្ពុជា។ ដូច្នេះហើយមានតែគាំទ្រ សិល្បៈវប្បធម៌ជាតិរបស់ខ្លួនប៉ុណ្ណោះ ទើបអាចជួយលើកតម្កើនវប្បធម៌ជាតិឱ្យថ្កុំថ្កើន មិនអាចមានប្រទេសណាមកបន្លំបានឡើយ។ ការសម្ដែងរបាំក្បាច់បុរាណខ្មែរទ្រង់ទ្រាយធំ កាន់តែខិតមកដល់…

Miss Universe កម្ពុជា កញ្ញារឿន ណាត សមឥតទាស់ គ្រងឈុតនេះ!

ភ្នំពេញ៖ មកទល់នឹងពេលនេះអតីត Miss Universeកម្ពុជា កញ្ញារឿន ណាត កាន់តែមានរូបសម្រស់ស្អាតខ្លាំងឡើងគួរឲ្យសរសើរ ស្របពេលដែលការងារសិល្បៈកាន់តែមានភាពមមាញឹក ឡើងកូដខ្លាំងមិនធម្មតាជាមួយនឹងការថតរឿង និងថតម៉ូតជាច្រើនទៀត។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះបានធ្វើការបង្ហាញជាមួយនឹងរូបភាពជាច្រើនសន្លឹក ជាមួយនឹងរូបសម្រស់ប្រៀបបានដូចគំនូរយ៉ាងស្រស់ស្អាត នៅក្នុងឈុតបុរាណខ្មែរ មើលពីជ្រុងណាក៏ស្អាតគួរឲ្យចង់គយគន់ មើលទៅពិតជាទន់ភ្លន់ខ្លាំងធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរគ្រប់គ្នា។ ទន្ទឹមនឹងរូបភាពទាំងនេះ សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រ ចំពោះការតែងខ្លួនរបស់នាងដែលតែងតែស្អាតស្ទើរគ្រប់ពេល សមជាឈ្មោះបវរកញ្ញាតំណាងឲ្យប្រទេសខ្មែរតែម្តង៕

ព្រះនាងតូច ជេនណា គ្រងឈុត «អប្សរារាជធិតាទាយាទអង្គរ» ស្អាតពីចុងម្រាមព្រះបាត ដល់មកុដ

(ភ្នំពេញ)៖ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងអ្នកលេងបណ្តាញាសង្គមហ្វេសប៊ុក ជាពិសេសហ្វេនៗដែលជាអ្នកនិយមគាំទ្រ ព្រះនាងតូចនរោត្តមជេនណា បានផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ក្រោយបានឃើញព្រះនាងគ្រងឈុតអប្សរា បានយ៉ាងស្រស់ស្អាត គ្មានទាស់ រហូតទទួលបានការកោតសរសើរពេញបណ្តាញសង្គម។ ជាក់ស្តែងនៅក្នុងឈុត ព្រះរាជធិតាទាយាទអង្គរ បរមវិស្ណុលោកទេវីអប្សរ ព្រះនាងតូចនរោត្តមជេនណា ទ្រង់គ្រងឈុតជាស្រ្តីទេពអប្សរ ស្រ្តីសួគ៌ ដែលមានសម្បុរស្រស់ថ្លា ផូរផង់…

សាស្ត្រាចារ្យ ព្រឿង ឈៀង មានប្រសាសន៍បែបនេះ! ក្រោយឃើញវីដេអូចម្រៀង «វីរៈនារី» របស់ទេព បូព្រឹក្ស

(ភ្នំពេញ)៖ MV ចម្រៀងបទ “វីរនារី” ឬ “Top Of The Lady” របស់ ទេព បូព្រឹក្ស បានចេញជាផ្លូវការនៅថ្ងៃទី ២៧ ខែ វិច្ឆកា ឆ្នាំ ២០២១ ទោះបីជាយ៉ាងណា បើតាមសាស្ត្រាចារ្យ…

Reactor បរទេសជាច្រើន កោតសរសើរបទចម្រៀង «Top of The Lady» របស់ ទេព បូព្រឹក្ស មិនដាច់ពីមាត់

(ភ្នំពេញ)៖ បទចម្រៀង “Top Of The Lady” របស់កញ្ញា ទេព បូព្រឹក្ស បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំងដោយម្នាក់ៗទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ត្រូវបានបញ្ចេញជាផ្លូវការ នៅរាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមិនទាន់បាន២៤ម៉ោងផង ចំនួនអ្នកចូលទស្សនាទទួលបានដល់ជាង១លានដងឯណោះ និងមានការចែករំលែកតៗគ្នាជាច្រើនផងដែរ។ យ៉ាងណាមិញ បងប្អូនខ្មែរជាច្រើននាំគ្នាបង្ហាញអារម្មណ៍រំភើបពោរពេញដោយមោទកភាពដែលបទចម្រៀងមួយនេះមិនត្រឹមតែកក្រើកតែក្នុងប្រទេសប៉ុណ្ណោះទេ ពោលសូម្បីតែតាមបណ្តាប្រទេសនានាក៏កំពុងនាំគ្នាចាប់អារម្មណ៍ផងដែរ។…

អស្ចារ្យណាស់! MV បទ «Top of The Lady» របស់ទេព បូព្រឹក្ស បញ្ចេញហើយ ត្រឹម១ម៉ោង មានអ្នកចូលមើលរហូតដល់ ជាង ២៦K View

(ភ្នំពេញ)៖ នៅទីបំផុត បទចម្រៀង ‘ វីរនារី ‘ Top Of The Lady របស់តារាចម្រៀង ទេព បូព្រឹក្ស បានសម្រេចបញ្ចេញជាផ្លូវការហើយ នៅប៉ុន្មានម៉ោងមុននេះ ខណៈសន្ទុះនៃការគាំទ្រគឺកំពុងកើនឡើងយ៉ាងគំហុក ត្បិតថាចម្រៀងនេះ មានបញ្ចូលនូវទម្រង់សិល្បៈវប្បធម៌ខ្មែរជាច្រើន ធ្វើឲ្យមហាជនខ្មែរមិនគាំទ្រមិនបាន។ វីដេអូចម្រៀង…

ព្រះមហាក្សត្រ៖ កម្ពុជាមានឯកសារចំនួន ២ ស្នើសុំអង្គការយូណេស្កូ មាន“គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ” និង “រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍” របស់កម្ពុជា សុំបញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក

ក្នុងឱកាសគង់បំពេញព្រះរាជកិច្ចនៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ព្រះករុណាជា​អម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានលោកជំទាវ Audrey AZOULAY អគ្គនាយិកានៃអង្គការយូណេស្កូ អញ្ជើញចូលថ្វាយបង្គំគាល់សម្តែងការគួរសម នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្នុងកិច្ចសវនការដ៏មានសារៈសំខាន់នេះដែរ កម្ពុជាបានជូនដំណឹងដល់អង្គការយូណេស្កូថា កម្ពុជាមានឯកសារចំនួន ២ ដែលកំពុងដំណើរការមាន “គុណល្បុក្កតោ…

តារាចំរៀង៦ដួង ស្ម័គ្រចិត្តរួមគ្នាច្រៀង និងសម្តែង ដើម្បីលើកស្ទួយយវប្បធម៌ជាតិ ក្នុងកម្មវិធី “រាត្រីចងចាំ”

តារាចម្រៀងល្បីៗចំនួន៦ដួង បានស្ម័គ្រចិត្តរួមគ្នាច្រៀង និងសម្ដែងបទចម្រៀង ដើម្បីចូលរួមលើកស្ទួយវប្បធម៌ជាតិ នៅក្នុងកម្មវិធី “រាត្រីចងចាំឆ្នាំ២០២១” ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ការចូលរួមដោយស្ម័គ្រចិត្តរបស់តារាចម្រៀងទាំងអស់ខាងលើ ក្នុងនាមជាសិល្បករក្រៅប្រព័ន្ធដែលក្នុងនោះរួមមាន៖ ១-លោកស្រីម៉េង កែវពេជ្ជតា ២-លោក យ៉ែម សំអូន ៣-អ្នកនាង កែវ ចន្ទសម្ផស្ស ៤-អ្នកនាង ទៀងមុំ…

វត្ថុបុរាណខ្មែរចំនួនបួនរូប នឹងត្រូវបញ្ចូនពីសហរដ្ឋអាមេរិកមកកាន់កម្ពុជាវិញ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា វត្ថុបុរាណខ្មែរចំនួនបួនរូប នឹងត្រូវបញ្ចូនពីសហរដ្ឋអាមេរិកមកកាន់កម្ពុជាវិញ នាពេលខាងមុខនេះ បន្ទាប់ពីបានដំណើរការក្តីក្នុងតុលាការពាក់ព័ន្ធនឹងសម្បត្តិវប្បធម៌ខ្មែរ ដែលត្រូវបានរឹបអូសពីសារមន្ទីរសិល្បៈ Denver នៅសហរដ្ឋអាមេរិក។ សេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា វត្ថុបុរាណខ្មែរទាំង៤នោះរួមមាន៖ ទី១. ចម្លាក់ព្រះនាងប្រាជ្ញា បារមិតា ថ្មភក់ សម័យអង្គរ…

ធ្លាប់តែឃើញសិចស៊ី! ឥលូវ ទេព បូព្រឹក្ស រំលេចសម្រស់យ៉ាងស្រស់ស្អាត ក្នុងឈុតបុរាណខ្មែរ

(ភ្នំពេញ)៖ តារាចម្រៀងបែបយុវវ័យ កញ្ញា ទេព បូព្រឹក្ស ត្រូវបានគេដឹងថា ជានិច្ចកាលតែងតែតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់បុរាណខ្មែរ ដើម្បីបង្ហោះក្នុងបណ្តាញសង្គមចែកជូនអ្នកគាំទ្របានទស្សនា ពីរូបសម្រស់ក្នុងឈុតបែបខ្មែរ និងទុកធ្វើជាអនុស្សាវរីយ៍។ ត្បិតថា តារាូបនេះចូលចិត្តលេងខ្លួនបែបយុវវ័យសម័យថ្មីក្តី តែគេអាចមើលឃើញថា នាងក៏ស្រឡាញ់ឈុតបុរាណរបស់ខ្មែរខ្លាំងផងដែរ តាមរយៈការមានគំនិតគ្រងឈុតបុរាណ។ ជាក់ស្តែងនៅក្នុងរូបថតនោះ តារាស្រីម្ចាស់បទ «Myសង្សារ» កញ្ញា ទេពបូព្រឹក្ស…