ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ សូលីកា មិនត្រឹមតែជាអ្នកចម្រៀង ក៏ជាអ្នកម្តាយនិងស្តី្រមេផ្ទះដ៏ល្អ

បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជិត ២ ឆ្នាំហើយ ដែលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ពេជ្រ សូលីកា បានភ្ជាប់ពាក្យនឹងគូស្នេហ៍ ។ បើទោះជាមិនទាន់ដឹកដៃគ្នារៀបការតាមប្រពៃណីខ្មែរមែន តែ ពេជ្រ សូលីកា និង គូដណ្តឹងក៏ទទួលបានចំណងដៃស្នេហ៍កូនប្រុសម្នាក់ ដោយពេលមានអាយុជាង ១ ខួបហើយ ។

ជាការពិតណាស់ ក្រោយប្រសព្វជួបគូដណ្តឹងជាបុរសសង្ហា កាន់ជំនួញក្នុងដៃជាច្រើនហើយនោះ ពេជ្រ សូលីកា ត្រូវបានមហាជនប្រុសស្រីសរសើរពីសំណាងរបស់នាងយ៉ាងខ្លាំង ។ មិនត្រឹមតែប៉ុណ្ណោះ មហាជនបានលើកឡើងថា ពេជ្រ សូលីកា មើលទៅពិតជារស់នៅយ៉ាងមានសុភមង្គល ចាយជីវិតហាយសូរ តែងខ្លួនចាយរាងស្អាតៗរៀងរាល់ថ្ងៃ ។

យ៉ាងណាមិញ បើក្រឡេកទៅមើលជីវិតប្រចាំថ្ងៃរបស់តារាចម្រៀងស្រី ពេជ្រ សូលីកា មិនត្រឹមតែចេះតែកាន់មៃក្រូហ្វូនច្រៀងលើឆាក ឬ ចាំតែតែងខ្លួនស្អាតៗបង្ហាញនូវជីវិតហាយសូររបស់នាងតែម្យ៉ាងទេ នាងក៏ជាស្ត្រីមេផ្ទះមួយរូប ដែលបំពេញតួនាទីជាភរិយា និង អ្នកម្តាយដ៏ល្អផងដែរ ។

 

ជារឿយៗអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក តែងបានឃើញ ពេជ្រ សូលីកា ចែករំលែករូបភាពការងារនៅក្នុងផ្ទះបាយរបស់នាង ជាពិសេសការរៀបចំចាត់ចែងទុកដាក់ម្ហូបអាហារតែម្តង ។ ចំណុចនេះបានធ្វើឱ្យអ្នកគាំទ្រសរសើរថា ពេជ្រ សូលីកា ល្អទាំងព្រម ការងារល្អ កាន់ជំនួញក្នុងដៃយ៉ាងជោគជ័យ និង ជាស្ត្រីមេផ្ទះដ៏ចំណានទៀត ទើបស្វាមីលង់ចិត្តស្រឡាញ់យ៉ាងនេះ ៕

 

 

មតិយោបល់