ស្របពេលដែលដែលបណ្តើរគ្នាទៅចូលរួមពិធីសម្ពោធរឿង JailBreak កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ពេជ្រ សោភា និង ឆឹម សក្កដា បានធ្វើឲ្យអ្នកគាំទ្រកាន់តែស៊ីជម្រៅ ពីទំហំដួងចិត្តរបស់អ្នកទាំងពីរ។
នៅលើបណ្តាញសង្គមហ្វេសប៊ុក លោក ឆឹម សក្កដា បានសរសេរថា ទន្សាយស្នេហ៍ច័ន្ទ តែងតែមានការពេបជ្រាយ! ខ្ញុំយល់!!! ប៉ុន្ដែហួសហើយដែលនិយាយថាខ្ញុំស្រលាញ់គាត់ ព្រោះតែគាត់ល្បី។ ហើយបើទោះថ្ងៃនេះខ្ញុំក្រ ក៏អ្នកមិនអាចទាយដឹងពីអនាគតរបស់ខ្ញុំបាន100% ដែរ។
ទន្ទឹមជាមួយគ្នានេះដែរ ពេជ្រ សោភា បានឡងនូវ Status វិញថា គាត់ស្រលាញ់ខ្ញុំ មិនមែនមកពីខ្ញុំជាអ្នកចម្រៀងល្បីនោះទេ ហើយក៏មិនពាក់ពន្ធ័រឿងមាននិងក្រដែរ អ្វីដែលសំខាន់ខ្ញុំស្គាល់ពីទឹកចិត្តគាត់ ទោះបីគាត់មិនមានសំភារៈនិយមដូចគេ ប៉ុន្ដែគាត់មានទឹកចិត្តនិងការស្រលាញ់រាប់អានដ៏ស្មោះត្រង់ នេះជាមូលហេតុដែលខ្ញុំកំពុងពិចារណាចំពោះគាត់ កុំមើលមនុស្សត្រឹមកំបកក្រៅ៕
មតិយោបល់