ល្អហួស! តុបតែងខ្លួនយ៉ាងសមសួនគ្មានទាស់ ខណៈមហាជនពោលពាក្យសរសើរគ្រប់គ្នា ពីសម្រស់ធម្មជាតិរបសតារាវ័យក្មេងរូបនេះ

(ភ្នំពេញ)៖ តារាវ័យក្មេង ល្អហួស ដែលមានឈ្មោះពិតថា សុខ គីមហ័រ ត្រូវបានគេដឹងថា ជាកូនស្រីបង្កើតរបស់តារាសម្តែង សិចស៉ី ដេននី ក្វាន់ បាននឹងកំពុងតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន អ្នកលេងបណ្តាញសង្គម។ ត្បិតថា តារាវ័យក្មេងរូបនេះ ក្រៅពីមានចំណេះដឹងខាងភាសាបរទេស និងមានទេពកោសល្យសិល្បៈហើយនោះ ក៏មានសម្រស់យ៉ាងស្អាត សមសួនថែមទៀតផង។

ថ្មីៗនេះ កុមារីល្បីឈ្មោះ ល្អហួស បានតុបតែងខ្លួនក្នុងឈុតប្រពៃណីបុរាណមួយ ព្រមជាមួយនឹង ការប្រើទឹកមុខស្មើទៀតនោះ រូបនាង បែរជា រំលេចសម្រស់ពីធម្មជាតិ បែបនារីខ្មែរ រឹងមាំ ទន់ភ្លន់ ឃើញហើយចង់មើលម្តងទៀត មើលកាន់តែយូរ ឃើញសម្រស់កាន់តែស្អាត មិនគួរឲ្យជឿថា វ័យក្មេងខ្ចីដូច្នេះសោះ។

គួរជម្រាបថា កុមារីរូបនេះ មានវ័យត្រឹមតែ១០ផ្លាយសោះ តែបើក្រឡេកទៅមើលសម្រស់វិញ នរណាៗក៏សរសើរដែរ ល្អគយល្អគន់ដូចគំនូរវិចិត្រ គូរដោយផ្ចិតផ្ចង់ សមលើសមក្រោមសមសួនខ្លាំងណាស់ តែបើសិនជា មនុស្សធំវិញ មហាជនពិតណាស់ ថាស្អាតមកពីការកែសម្ផស្សជាក់ជាមិនខាន តែនេះ កុមារីនៅក្មេងខ្ចី ស្អាតដោយមិនចាំបាច់កែកុន សូម្បីតែបន្តិច ធ្វើដូចម្តេចមិនឲ្យបងប្អូនមហាជន ទប់ការសរសើរនោះ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *