ព័ត៌មានជាតិ

ក្រសួងព័ត៌មាន ជូនដំណឹងទៅម្ចាស់ស្ថានីយទូរទស្សន៍គ្រប់ប្រភេទ ហាមការចាក់ផ្សាយខ្សែភាពយន្ត «Methagu» នៅក្នុងកម្មវិធីផ្សាយ

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានចេញសេចក្តីជម្រាប ជូនទៅដល់ម្ចាស់ស្ថានីយទូរទស្សន៏ទាំងអស់ ហាមចាក់ផ្សាយរឿង «Methaga» ចាប់ពីថ្ងៃនេះតទៅ។

ដោយយោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលសំណូមពរពីប្រទេសស្រីលង្កា ស្នើសុំឲ្យព្រះរាជណាចក្រកម្ពុជា ជួយទប់ស្កាត់ការចាក់ផ្សាយខ្សែរភាពយន្ត «Methaga» ដែលខ្សែរភាពយន្តនេះឆ្លុះបញ្ចាំងពីជីវិតរបស់អតីតអង្គការភេរវកម្ម Liberation Tigers of Tamil Eelam(ETTE) ដែលដឹកនាំដោយ Velupillai Prabhakaran ដែលផលិតដោយអង្គការ « Tamil Eelam Film Society ដែលត្រូវបានកំណត់ថា ETTE គឺជាអង្គការមួយក្នុងចំណោមអង្គការភេរវកម្មដ៏ឃោឃៅនៅក្នុងសកលលោក ។

ខ្សែភាពយន្ត «Methaga» ត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម Internet sites និង the BS Value App ផងដែរ ។

សូមមើលសេចក្តីជម្រាបជូនដូចខាងក្រោមនេះ ៖

មតិយោបល់