ភ្នំពេញៈ កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ មានករណីបុរសម្នាក់ ត្រូវខ្សែភ្លើងឆក់ បណ្ដាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ស្ថិតចំណុចក្នុងបុរីជីបម៉ុង ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ហ៊ន វិបុល ភេទប្រុស អាយុ ២៤ឆ្នាំ (ស្លាប់) មុខរបរ ជាងភ្លើង មានស្រុកកំណើត នៅខេត្តតាកែវ ។
យោងតាមប្រភពព័ត៌មានពីបងប្រុសរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុដោយរូបគាត់បានចូលទៅតភ្លើង នៅក្នុងបន្ទប់ជាន់ខាងក្រោម ចំណែកឯប្អូនរបស់គាត់ជាជនរងគ្រោះ បានឡើងទៅជាន់ខាងលើ ដើម្បីតភ្លើង ខណៈពេលកំពុងតែរៀបយកខ្សែភ្លើងមកត ស្រាប់តែឆ្លងចរន្តឆក់ប្អូនរបស់គាត់បណ្តាលឲ្យដួលនៅនឹងកន្លែង ហើយភ្លាមៗនោះដែរ រូបគាត់ក៏បានទាក់ទងទៅរថយន្តសាមុយ ឲ្យមកដឹកយកទៅសង្រ្គោះបន្ទាន់នៅឯមន្ទីពេទ្យបង្អែកខណ្ឌដង្កោ តែដោយសភាពធ្ងន់ធ្ងរពេកក៏ដាច់ខ្យល់ស្លាប់ នៅក្នុងមន្ទីពេទ្យតែម្តងទៅ រួចរូបគាត់បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ច ចុះមកដល់ក៏ពិនិត្យទៅលើសពបញ្ជាក់ថា ជនរងគ្រោះពិតជា ស្លាប់ដោយសារខ្សែឆក់ភ្លើងពិតមែន រួចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់