ព័ត៌មានសិល្បៈ និងកម្សាន្ត

ទោះមិនបានទៅវត្ត តែកំពូលតារាចម្រៀង ព្រាប សុវត្ថិ និងគ្រួសារ ធ្វើបែបនេះទៅកាន់អ្នកមានគុណ

(ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃកាន់បិណ្ឌ គឺប្រជាជនខ្មែរ អ្នកកាន់ព្រះពុទ្ធសាសនា តែងតែធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃ នៅតាមទីវត្តអារាម ដើម្បីធ្វើបុណ្យតាមប្រពៃណី។ តែឆ្នាំនេះ ដោយសារជំងឺរាតត្បាតកូវីដ-១៩ ដ្បិតថាមិនបានជូបជុំគ្នានៅតាមវត្តអារាម ប៉ុន្តែប្រជាពលរដ្ឋនៅតែអាចបំពេញកិច្ចកតញ្ញូចំពោះអ្នកមានគុណ ទាំងជាបុព្វការីជន ដែលបានចែកឋានទៅ និងឪពុកម្ដាយយាយតា ដែលកំពុងរស់នៅ។

ជាក់ស្ដែង ដើម្បីចូលរួមទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ បង្ហោះរូបភាពជាច្រើនសន្លឹកជុំជាមួយគ្រួរសារ ភរិយា ម្តាយ និងកូនៗ ដោយបានធ្វើការតុបតែងខ្លួនស្អាត់ រៀបចំម្ហូបអាហារជូនលោកឪពុកនិងអ្នកម្តាយ ក្នងឳកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ ទោះឆ្នាំនេះមិនទៅវត្តធ្វើបុណ្យនៅវត្តជាមួយព្រះសង្ឃក្តី តែលោកបានបុណ្យេជាមួយព្រះរស់នៅផ្ទះ ដោយមើលទៅម្នាក់ពោរពេញដោយស្នាមញញឹមស្រស់ស្រាយតែម្តង។

តាមរយ:ផេកផ្លូវការ លោក ព្រាប សុវត្ថិ ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់ក្នុងហ្វេសប៊ុករបស់ខ្លួនថា «ឆ្នាំនេះអត់បានទៅណាឆ្ងាយ ជូនម្ហូបអាហារដល់ ឳពុកម្ដាយ ជួបជុំគ្រួសារ ថតរូប ២ , ៣ បុស្តិ៍ ៤ , ៥ បុស្តិ៍ ទុកជាអនុស្សារ មើលទៅស្អាតៗ ហើយសង្ហារ មិនដឹងនិយាយថាម៉េចទេ»។

សូមបញ្ជាក់ថា ដោយសារតែពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២១នេះ ប្រមុខ រាជរដ្ឋាភិបាល កម្ពុជាបាន ចេញ សេចក្តីសម្រេច ស្តី ពីការ ផ្អាក ការ រៀបចំ ពិធីបុណ្យ កាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ដើម្បី ទប់ស្កាត់ ការ ឆ្លង រាលដាលជំងឺ កូ វី ដ -១៩ ជាពិសេស់ មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ដែល មានកម្រិតនៃការឆ្លងរាលដាលឆាប់រហ័ស។ ប៉ុន្តែរាជរដ្ឋាភិបាលនៅតែបន្តអនុញ្ញាតឲ្យប្រជាពលរដ្ឋ កម្មករនយោជិត បានឈប់សម្រាកចំនួន៣ថ្ងៃដោយមានប្រាក់ឈ្នួល៕

មតិយោបល់