ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រោះតែបញ្ហានេះ! បង្ខំឲ្យតារាជើងចាស់ ច័ន្ទ ដារ៉ាទី ប្តូរអាជីពពីតារាសម្តែង ទៅជាអ្នកលក់ប្រហុកផ្អក

(ភ្នំពេញ)៖ ស្របពេលដែលវិបត្តិកូវីដ-១៩ កំពុងតែរីករាលដាល ហើយ សកម្ម ភាព ការ ងារសិល្ប: មួយ ចំ នួន ធំ ត្រូវ បាន ផ្អាក ដំណើរការនោះ បានបង្ខំឲ្យតារា សម្ដែង ល្បី ឈ្មោះ កាល ពីកំឡុងទស្សវត្តឆ្នាំ៩០ អ្នក ស្រី ច័ន្ទ ដារ៉ាទី បាន សម្រេច ចិត្ត ចាប់ យកមុខរបរលក់ប្រហុកផ្អក ដើម្បី ផ្គត់ផ្គង់ ជីវ ភាព គ្រួសារបន្ថែម ខណ: ដែល អាជីពធ្លាប់រកចំណូលជាង៣០ឆ្នាំរបស់អ្នកស្រីមិនអាចទ្រទ្រង់បាន។

តាមរយ:កិច្ចសម្ភាសន៍មួយជាមួយ កម្មវិធីសិល្បករកម្ពុជា និងសង្គម លោកស្រី ច័ន្ទ ដារ៉ាទី បានលើកឡើងថា មកទល់សព្វថ្ងៃនេះ លោកស្រី មានកូនបីនាក់ ហើយកូនលោកស្រី សុទ្ធតែធំដឹងក្តី និងបានរៀនចប់មានការងារធ្វើ តែយ៉ាងណា លោកស្រី នៅតែពុះពារគិតគូរដល់អនាគតកូនៗជានិច្ច ព្រោះលោកស្រីជាបង្គោលចំហរដ៏ធំសម្រាប់កូន។

លោកកស្រី ច័ន្ទ ដារ៉ាទី បានរៀបរាប់ថា មូលហេតុ ដែល ចាប់យក របរលក់ ប្រ ហុក ផ្អក នេះ គឺដោយសារតែបច្ចុប្បន្នកូវីដ រកអ្វីលែងបានទៀតហើយ ខណ: ដែលអាជីពសម្ដែងរបស់អ្នកស្រី ពីមុន ក្នុងមួយខែថតបាន២ទៅ៣រឿង ប៉ុន្តែ ឥឡូវមួយ ខែរកតែមួយរឿងមិនចង់បានផង ។

តារាសម្ដែងកូន៣រូបនេះបានបន្តទៀតថា ដំបូងឡើយអ្នកស្រី បាន ចាប់យក របរ លក់ គុយទាវ តែមិន ទទួល បាន ជោគ ជ័យឡើយ ទើបអ្នកស្រីសម្រេចប្រើវិធីចុង ក្រោយ គឺ លក់ ប្រហុកផ្អក ដែលជាជំនាញផ្ទាល់ខ្លួន មួយ របស់ អ្នកស្រី ហើយ ក៏ រាង កាកកបជាងរបរចាស់ រហូត មក ដល់បច្ចុប្បន្នអ្នកស្រី នៅតែបន្តជាមួយ របរ នេះនៅ លើ អន ឡាញ និង បណ្ដាញ សង្គម ។

គួរជម្រាបថា គិតមកដល់ពេលនេះ មានរយ:ពេលជាង៣០ឆ្នាំហើយ ដែល តារា ជើង ចាស់អ្នកស្រី ច័ន្ទ ដារ៉ាទី បានឈានជើងចូលប្រឡូកក្នុងវិស័យសិល្ប: ពោលគឺ កំ ឡុង ទស្សវត្តឆ្នាំ៨០ ហើយក៏បាន បន្សល់ ទុក ស្នាដៃសម្ដែងជាច្រើន ។ អ្នកស្រី ច័ន្ទ ដារ៉ាទី ទទួលបានប្រជាប្រិយភាពខ្លាំងក្នុងកំឡុងឆ្នាំ៩០ជាង គឺតាម រយ: ខ្សែភាព យន្ដ ល្បីៗ មួយ ចំនួនដូចជា ស្រមោលអន្តកាល, ភ្នំពេញស្នេហាខ្ញុំ, និងជំនោរប៉ៃលិន ជាដើម៕

មតិយោបល់