ភ្នំពេញៈ កវីនិពន្ធសុខ ជំនោរ បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួន គាំទ្រ និងរំភើប ពេលដែលឃើញ មានថ្នាក់បណ្តុះបណ្តាលថ្នាក់ តន្ត្រីបុរាណ ដល់មហាជន ។
ថ្មីៗនេះដែរ កវីនិពន្ធ សុខ ជំនោរ និង ជាអ្នកដឹកនាំរឿង «ផ្ទះចិញ្ចឹមខ្មោច» បានសរសេរនៅលើហ្វេសប៊ុកខ្លួនថា «សាលាតន្ត្រីហ្វូណន ខ្ញុំសុំ post ព្រោះរំភើបចិត្តដែលឃើញមានថ្នាក់បណ្តុះបណ្តាលតន្រ្តីបុរាណ បើកសម្រាប់មហាជន» ។
ទន្ទឹមជាមួយនឹងការសរសេរ ដោយភ្ជាប់មកជាមួយរូបភាពនេះ បានធ្វើឲ្យ អ្នកគាំទ្រកវិនិពន្ធខាងលើ បានសួរពីទីតាំង ចង់ទៅសិក្សា និង ចែករំលែក យ៉ាងព្រោងព្រាត ក្នុងន័យលើកកម្ពស់ ដល់ថ្នាក់បណ្តុះបណ្តាលតន្រ្តីបុរាណ ៕
មតិយោបល់