រឿង «Squid Game» បានទាក់ទាញអ្នកទស្សនានៅទូទាំងពិភពលោក វាជាស៊េរីរឿងដែលមានគេមើលច្រើនបំផុត នៅលើអ៊ីនធើណែតដែលមានដល់ទៅជិត ១០០ ប្រទេស ទន្ទឹមនឹងភាពជោគជ័យដ៏ធំរបស់ខ្លួន ប្រជាប្រិយភាពរបស់តារាសម្តែង ក៏បានកើនឡើងទៅតាមនោះផងដែរ។
បន្ថែមលើសាច់រឿងដ៏ជក់ចិត្ត រូបរាងនិងជីវិតឯកជនរបស់តួសម្តែងនៅក្នុងខ្សែភាពយន្តនេះ ក៏ត្រូវបានអ្នកនិយមលេងអ៉ីនធឺណែតចាប់អារម្មណ៍យ៉ាងខ្លាំងណាស់ផងដែរ។
ក្រោយរឿងនេះត្រូវបានបញ្ចាំងក្នុង Netflix តួអង្គសំខាន់ៗក្នុងរឿងជាច្រើនត្រូវបានគេចាប់អារម្មណ៏ និងមានអ្នកគាំទ្រជាច្រើន តាមស្រាវជ្រាវរកគណនីបណ្ដាញសង្គមនានា របស់តួអង្គទាំងនោះដើម្បីតាមដាន និងបង្ហាញការគាំទ្រ។
ជាក់ស្ដែងដូចជាតារាស្រី Jung Ho Yeon ដែលដើរតួជា Kang Sae Byeok អ្នកលេងលេខ ០៦៧ ក្រោយបានសម្ដែងជាតួសំខាន់ក្នុងរឿងមួយនេះ តារាស្រីរូបនេះ
ប្រជាប្រិយភាពរបស់នាង បានហក់ឡើងសឹងមិនគួរឲ្យជឿ ដោយមុនពេលរឿង «Squid Game» ត្រូវបានចេញផ្សាយ Ho Yeon មានអ្នក Follower ប្រហែល ៤០០,០០០ នាក់នៅលើ Instagram តែនៅថ្ងៃទី ១៨ ខែកញ្ញា មួយថ្ងៃបន្ទាប់ពីរឿង «Squid Game» ត្រូវបានចេញផ្សាយ Ho Yeon ទទួលបានអ្នក Follower ប្រមាណ ២០,០០០ នាក់
ហើយនៅពេលដែលពេលវេលាចេះតែកន្លងផុតទៅ ខណៈដែលរឿង «Squid Game» ត្រូវបានទទួលការចាប់អារម្មណ៍កាន់តែច្រើន Ho Yeon កំពុងទទួលបានអ្នក Follower ថ្មីជិត ១ លាននាក់ក្នុងមួយថ្ងៃ ដែលពេលនេះសរុបទាំង ១០លាន ៨សែនាក់ជាងហើយ៕
មតិយោបល់