ព័ត៌មានសិល្បៈ និងកម្សាន្ត

យាយក្រវី សក់ ចាប់ផ្តើមចាយសម្រស់មិនធម្មតា ក្រោយកែសម្ភស្សបានជោគជ័យ

(ថៃ)៖ រូបថ្មីមួយសន្លឹកកំពុងទទួលការចាប់អារម្មណ៍ពីអ្នកលេងបណ្តាញសង្គម បង្ហាញពីយាយ ក្រវី សក់ (ស៊ិតាង បួថង) តុបតែងខ្លួនក្នុងស្ទីលថ្មី រំលេចដោយសម្លៀកបំពាក់ក្រហម ឆ្អិនឆ្អៅ ឃើញហើយ គ្រប់គ្នាលាន់មាត់សរសើរសម្រស់គ្រប់គ្នា។

អ្នកនាង ស៊ិតាង បួថង ត្រូវបានមហាជនថៃកោតសរសើរពីការកែសម្ផស្សលើកចុងក្រោយ ដែលមានលទ្ធផលល្អពិតៗ បន្ទាប់ពីបរាជ័យកែសម្ផស្សជាច្រើនលើករួចមកហើយ។ ស្បែកមុខដែលគ្របដណ្ដប់ដោយស្លាកស្នាម និងអស់សង្ឃឹមថានឹងមានសភាពប្រសើរឡើងមកវិញនោះ បែរបានជាប្រែមកស្អាតម៉ដ្ឋរលោង ធ្វើឱ្យអ្នកនាង ស៊ិតាង បួថង មានកម្លាំងចិត្តក្នុងជីវិតជាថ្មីម្ដងទៀត ក្រោមស្នាដៃដុកទ័រកែសម្ពស្សជនជាតិកូរ៉េ។

គួរបញ្ជាក់បន្ថែមថា អ្នកនាង ស៊ិតាង បួថង មានគម្រោងកែសម្ផស្សឱ្យដូចមុខមាត់តារាស្រី ហ្វាន ពីងពីង ដែលជាតារាក្នុងដួងចិត្តតែមួយរបស់អ្នកនាង។ ក៏ប៉ុន្ដែ ការកែសម្ផស្សរបស់អ្នកនាងក្នុងវ័យចំណាស់នេះ គឺមិនប្រាកដទទួលបានលទ្ធមួយរយភាគរយឱ្យដូច តារាស្រីចិន ហ្វាន ពីងពីង ទាំងស្រុងនោះទេ។ អ្នកនាង ស៊ិតាង បួថង អះអាងថា នឹងមិនបោះបង់ការកែសម្ផស្សនៅថ្ងៃមុខបន្ដទៀតនោះទេ៕

 

មតិយោបល់