ព័ត៌មានជាតិ

ម្ចាស់បានត្រឹមសោកស្ដាយ រថយន្ត វីស្តូមួយគ្រឿងឆេះហ្មត់ ពេលម្ចាស់បើកទៅលេងបុណ្យភ្ជុំ នៅស្រុកកំណើត

ភ្នំពេញ: រថយន្ត វីស្តូមួយគ្រឿងឆេះហ្មត់ ពេលម្ចាស់បើកទៅលេងបុណ្យភ្ជុំនៅស្រុកសុខៗ ក៏ស្រាប់តែឆេះសន្ធោសន្ធៅ ខណ:ទៅមិនទាន់ដល់ផង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង២០ថ្ងៃត្រង់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ លើមហាវិថីឈ្នះឈ្នះខាងកើតវិមានឈ្នះឈ្នះប្រមាណជាង ១០០ម៉ែត្រ ក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

រថយន្តដែលម្ចាស់កំពុងបើកសុខៗស្រាប់តែឆេះនេះម៉ាក វីស្តូ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2J-4917 បើកដោយបុរសម្នាក់រួមដណើរដោយប្រពន្ធជិះជាមួយ។

តាមប្រភពព័ត៌មានពី ម្ចាស់រថយន្តខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានបើករថយន្តតាមបណ្តោយមហាវិថីឈ្នះឈ្នះ ពីលិចទៅកើតបំណងទៅធ្វើបុណ្យភ្ជុំនៅរការកោងស្រុកមុខកំពូល ខេត្តកណ្តាល លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរបស់គាត់ឆេះ ដែលមុនដំបូងឆេះចេញពីខាងស្តាំដៃហើយក៏បង្កជាអណ្តាតភ្លើងខ្លាំងទៅៗសន្ធោសន្ធៅ ខូចខាតខាតរថយន្តទាំងស្រុងទូរស័ព្ទ ៣គ្រឿង ខោអាវស្បែកជើងឯកសារមួយចំនួន និងសម្ភារ:ប្រើប្រាស់ផ្សេងទៀត។

ករណីនេះ សមត្ថកិច្ចចេញរថយន្តអន្តរាគមន៍ចំនួន ៣គ្រឿងបាញ់ទឹកអស់មួយគ្រឿង។

ក្រោយពេលកើតហេតុម្ចាស់រថយន្ត បាននាំប្រពន្ធចាកចេញពីកន្លែងរថយន្តទាំងសោកស្តាយ ហើយដើរសំដៅទៅរថយន្តសាច់ញាតិរបស់ខ្លួន ដែលរង់ចាំដឹកទៅស្រុកមុខកំពូល៕

មតិយោបល់