ព័ត៌មានសិល្បៈ និងកម្សាន្ត

តើអ្វី នៅពីក្រោយភាពជោគជ័យនៃរឿងភាគកូរ៉េ «Squid Game »

តើអ្វី នៅពីក្រោយភាពជោគជ័យនៃរឿងភាគកូរ៉េ «Squid Game »

(បរទេស)៖ Squid Game គឺជាសាច់រឿងមួយដែលកំពុងតែមានការគាំទ្រខ្លាំងពីសំណាក់អ្នកទស្សនាទូទាំងពិភពលោកដោយសារតែ សាច់រឿងគឺមានភាពប្រទាក់ក្រឡាចាក់ឬស ចាក់គល់ដែលធ្វើអោយអ្នកទស្សនាមិនអាចនឹកស្មានដល់

នៅពីក្រោយភាពជោគជ័យដ៏ធំធេងនេះ អ្នកនិពន្ធសាច់រឿង Squid Game ដែលមានសញ្ជាតិ កូរ៉េខាងត្បូងដែលមានឈ្មោះថា Hwang Dong-hyuk បានថ្លែងប្រាប់សារសារព័ត៌មានក្នុងស្រុកមួយដែលមានឈ្មោះថា Korean Times ថា លោកបានចាប់ផ្តើម សរសេរសាច់រឿង Squid Game កាលពីឆ្នាំ 2005 ខណៈពេលនោះគឺជីវភាពគ្រួសាររបស់គាត់មានភាពលំបាកខ្លាំងមែនទែន ដោយគាត់បានសម្រេចចិត្តលក់ Laptopរបស់ខ្លូននៅក្នុងតម្លៃ 675$ ដែលពេលនវសាច់រឿង Squid Gameមិនទាន់បានបញ្ចប់នៅឡើយទេ។

ប្រហែលជាជាង ១០ឆ្នាំមុន អ្នកផលិតនិងដឹកនាំសាច់រឿង Squid Game លោក Hwang Dong-hyuk បានយកសាច់រឿងរបស់ខ្លួនទៅធ្វើការស្នើសុំផលិតពីសំណាក់​ Studio ជាច្រើន តែលទ្ធផលដែលបានមកវិញគឺមិនល្អនោះឡើយដោយពួកគេបាននិយាយ សាច់រឿង Squid Game គឺមានភាពរញ៉េរញ៉ៃខ្លាំងពេក ហើយវាក៏មិនមានភាពពិតនោះដែរព្រោះថាក្នុងលោកនេះមិនមានមនុស្សណាម្នាក់ដែលសុខចិត្តស្លាប់ដោយសារតែលុយ និង ការលេងល្បែងបែបកូនក្មេងនោះដែរ។

បន្ទាប់មកនៅក្នុងឆ្នាំ 2019 Netflix បានធ្វើការជ្រើសរើសយកសាច់រឿង Squid Game យកមកផលិតក៏ដូចជាចាក់ផ្សាយកាលពីប៉ុន្មានសប្តាហ៍មុននេះឯង ដោយនៅក្នុងពេលនេះ Squid Game ត្រូវបានចាក់ផ្សាយនិងទស្សនាដោយសាច់រឿងដោយទស្សនិកជន មកពីប្រទេសជាង ៩០ជុំវិញពិភពលោក ហើយទទួលការបកប្រែសាច់រឿងច្រើនជាង 15 ភាសា ដោយនៅក្នុងនោះសាច់រឿងនោះអ្នកទស្សនា 90% គឺមិនជាជនជាតិកូរ៉េនោះឡើយ។

លោក​ Hwang Dong-hyuk បានសង្កត់បន្ថែមថា «សាច់រឿង Squid Game គឺជាអ្វីគ្រប់យ៉ាងដែលបានកើតឡើងនៅក្នុងសង្គមកាលពីជាង ១ទសវត្សន៍មុន (ជាង១០ឆ្នាំមុន )»។ លោកក៏បានបន្តទៀតថា «សាច់រឿង Squid Game គឺសាកសមបំផុតសម្រាប់ចាក់ផ្សាយក្នុងពេលបច្ចុប្បន្ន ព្រោះថា វាបានបង្ហាញពីភាពពិតនៅក្នុងសង្គម ” មានន័យថា ក្នុងកំឡុងពេលដែលមេរោគ Covid -19 រាតត្បាតនេះមនុស្សនឹងបញ្ចេញធាតុពិតរបស់ខ្លួនដូចក្នុងរឿង Squid Gameអីចឹងដែរ គ្រប់យ៉ាងគឺធ្វើដើម្បីរស់ ចង់អ្នកណាស្លាប់ក៏ស្លាប់ទៅ» ។

ប្រភព៖ Film Nerd

 

មតិយោបល់