ព័ត៌មានសិល្បៈ និងកម្សាន្ត

ចូលរួមត្រេកអរ! អ្នកនាងកែវ ពេជ្រពិសី បានសម្រាលកូនមុនថ្ងៃកំណត់

អ្នកនាងកែវ ពេជ្រពិសី បានវះកាត់មុនកំណត់ដោយបាន កូនប្រុសឃើញពន្លឺថ្ងៃហើយពេលនេះតាម គម្រោង អ្នកនាង ត្រូវវះកាត់សម្រាលកូនចុងខែកញ្ញានេះ។ នៅទីបំផុតវះមុនកំណត់ហើយក៍ ចូលរួមត្រេកអរដល់អ្នកនាងដែល បានតស៊ូពពោះហើយដល់គោលដៅ រហូតទទួលបានងារជាម្តាយគេ។

អ្នកនាង កែវ ពេជ្រពិសី បានបង្ហោះពាក្យពេចន៍នៃ ថ្ងៃ២០ កញ្ញា ២០២១ថា « ថ្ងៃទី14.09.2021ជាថ្ងៃដែលកូនប្រុសសម្លាញ់ម៉ាក់បានចាប់កំណើតបានឃើញពិភពលោកដ៏ស្រស់បំព្រង។ម៉ាក់និងប៉ាសូមជូនពរកូនឲ្យមានសុខភាពល្អ កំលាំងមាំមួន ប្រាជ្ញាឆ្លាតវៃព្រមទាំងមានសំណាងពេញមួយជីវិត។ ប៉ាម៉ាក់ស្រឡាញ់កូន»។

ពេជ្រ​​ពិសី ធ្លាប់ប្រាប់អ្នកយកព័តមានថានាងមិនដែលចង់ប្រាថ្នាចង់បានប្ដីជាមន្រ្ដីធំ ឬចង់​បានងារជំទាវនោះទេ​ព្រោះ​បំណង​ប្រាថ្នាចង់​បានគ្រួសារមួយដែលសាមញ្ញ​មានប្ដី​និង​កូនរស់​នៅជុំគ្នានោះនាងពេញ​ចិត្តហើយ។តែពេជ្រពិសី ថាចំពោះ​អ្នកផ្សេងដែល​បានងារ​ជំ​ទាវនាងថាមានតែអបអរសាទព្រោះពួកគាត់មានសំណាង។

កែវ ពេជ្រពិសី បានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរមកពីកាណាដាលោកពៅ សម្បតិ ជិត១ឆ្នាំកន្លះ​ពេល​នេះ​នាង​ទទួលបានកាដូពិសេសក្នុងជីវិតដែលមិនអាចកាត់ថ្លៃ​បាននោះគឺកូនប្រុសដែលនាងគ្រោង​នឹងសម្រាលនៅចុងខែ​កញ្ញា​ឆ្នាំ២០២១ តែកែស្ថានការមកពាក់កណ្តាលខែវិញ យកង៉ូវហេង។

 

មតិយោបល់