ព័ត៌មានសិល្បៈ និងកម្សាន្ត

ករណីឃាតកម្ម សម្លាប់តា អាយុ៧០ឆ្នាំម្នាក់ ត្រូវបានជនដៃដល់កាប់ជាច្រើនពូថៅ បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ៖ លោតាមានវ័យ ៧០ឆ្នាំម្នាក់ ត្រូវបានជនដៃដល់យកពូថៅកាប់ទៅលើជាច្រើន បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២យប់ ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅចំណុចរោងឈើប្រក់ស័ង្កសី ក្នុងដីចម្ការ នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ អាត សូត ហៅ តា យ៉េត អាយុ៧០ឆ្នាំ ជាអ្នកចាំដីឱ្យគេ និងដាំឈូកលក់ រស់នៅជាមួយប្រពន្ធចុងមានឈ្មោះ វី ហៅ យាយ ប៉ៅ អាយុ៤៧ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុជាមួយគ្នា ក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ ជនរងគ្រោះបានទៅសង់រោងចាំដីឱ្យគេ រស់នៅជាមួយប្រពន្ធចុងតែពីរនាក់ប៉ុណ្ណោះ និងសុំម្ចាស់ដីដាំឈូកលក់។ នៅយប់កើតហេតុ វេលាម៉ោងប្រហែល ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ អ្នកភូមិបានឮសំឡេងប្រពន្ធស្រែកយំឱ្យអ្នកជិតខាងជួយថា ប្ដីត្រូវគេសម្លាប់ ហើយក្រោយមកអ្នកជិតខាងក៏បានទៅមើល ហើយក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះពិនិត្យកន្លែងកើតហេតុ និងធ្វើការហ៊ុព័ទ្ធខ្សែរង់ចាំសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យ និងបើកការស្រាវជ្រាវ។

ក្នុងករណីឃាតកម្មនេះ ជាជំហ៊ានដំបូងសមត្ថកិច្ចបានដាក់ការសង្ស័យជាប្រពន្ធចុងរបស់ជនរង គ្រោះ ជាឃាតក ទើបសមត្ថកិច្ចនាំខ្លួនស្ត្រីជាប្រពន្ធចុងទៅធ្វើការសាកសួរតាមនិតិវិធី និងបន្តធ្វើការស្រាវជ្រាវករណីឃាតកម្មនេះ យ៉ាងយកចិត្តទុកដាក់បំផុត៕

 

ប្រភព៖ CNC

មតិយោបល់