ព័ត៌មានសិល្បៈ និងកម្សាន្ត

គ្មានលុយសែនភ្ជុំបិណ្ឌបែកគំនិតលួចលុយថៅកែខ្លួនឯង បានបួនថ្ងៃត្រូវសមត្ថកិច្ចក្របួចបាន ១នាក់

គ្មានលុយសែនភ្ជុំបិណ្ឌបែកគំនិតលួចលុយថៅកែខ្លួនឯង បានបួនថ្ងៃត្រូវសមត្ថកិច្ចស្រុកគិរីវង់ក្របួចបាន១នាក់មកវិញ ក្រោមការចង្អុលបង្ហាញពីសំណាកលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្តម ជីវ ចាន់តារា ព្រ:រាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ក្រោយពីបានទទួលពាក្យបណ្តឹងកាលពីថ្ងៃច័ន្ទ១ ៣ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ វេលាចន្លោះម៉ោង១០ទៅ១១ នៅភូមិច្រកជីគាំ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ មានកើតករណីអំពើលួចមានស្ងានទម្ងន់ទោស បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានលួចចូលផ្ទះរបស់ជនរងគ្រោះឈ្មោះ វង់ រាំង ភេទប្រុស អាយុ៦៩ឆ្នាំ មានទីលំនៅភូមិច្រកជីគាំ ឃុំកំពែង ស្រុកគិរីវង់ បានចូលធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិរបស់ជន រងគ្រោះ នៅខណះពេលដែលម្ចាស់ផ្ទះមិននៅ(ទៅធ្វើចម្ការ) ចម្ងាយពីផ្ទះ

ប្រមាណ៥០០ម៉ែត្រ។ ចំពោះទ្រព្យសម្បត្តិដែលបាត់បង់រួមមាន:
– លុយដុល្លាចំនួន ៣,៨០០ដុល្លា
– លុយខ្មែរចំនួន ៨,០០០,០០០រៀល
– មាសចំនួន ០៣ដម្លឹង

ក្រោយកើតហេតុ សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវរហូត និងកំណត់មុខសញ្ញាជនសង្ស័យបាន ០១នាក់ មានឈ្មោះ សុខ សាន (ហៅ ហេង) ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិច្រកជីគាំ ឃុំកំពែង ស្រុកគិរីវង់ សមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យបានថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ បន្ទាប់មកជនសង្ស័យក៏ឆ្លើយសារភាពថា: ក្នុងសកម្មភាពលួចនេះគឺមានការចូលរួមលួច មានបក្សពួកចំនួន០២នាក់ទៀតគឺ

១. ឈ្មោះ កច់ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិស្លែង ឃុំគោកព្រេច ស្រុកគិរីវង់

ទី២.ឈ្មោះ ហ៊ីង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិហាន្ទា ឃុំកំពែង ស្រុកគិរីវង់ ទាំង០២នាក់នេះបានរត់គេចខ្លួនបាត់ ។ ក្នុងពេលឃាត់ខ្លួន

សមត្ថកិច្ចយើងបានដកហូតវត្ថុតាងរួមមាន:
– ម៉ូតូម៉ាកអុិចសុីទ័រ ពណ៌ខ្មៅ០១គ្រឿង
– ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាក ViVo ពណ៌ខ្មៅចំនួន០១គ្រឿង និងម៉ាកViVo ពណ៌ខៀវចំនួន០១គ្រឿង ។
– លោហធាតុពណ៌លឿងសរុបចំនួន៣តម្លឹង ៤ជី៧ហ៊ុ ន ១,៥លី
– លុយដុល្លាចំនូួន970$
– ប្រាក់រៀលចំនួន១,៤៧១,២០០រៀល

ករណីនេះសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ និងកសាងសំណុំរឿងតាមនីតិវិធី។
រីឯជនសង្ស័យ០២នាក់កំពុងរត់គេខ្លួនសមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវបន្ត

ប្រភព៖ អធិការដ្ឋាននគរបាលស្រុកគិរីវង់

មតិយោបល់