ប្រជាជនម៉ាឡេស៊ីអាចរំពឹងថានឹងទទួលបានការបញ្ចុះតម្លៃនៅពេលពួកគេលេងល្បែងកុមារ ដូចនៅក្នុងរឿង Squid Game នៅហាងកាហ្វេមួយក្នុងទីក្រុង Penang ។
វាជាយុទ្ធសាស្ត្រទីផ្សារថ្មីមួយទៀត ដើម្បីទាក់ទាញអតិថិជន តាមរយៈការលេងហ្គេម ដែលមានឈ្មោះថា “Honeycomb Challenge” ដែលត្រូវបានបង្ហាញនៅក្នុងរឿង “Squid Game” ដែលកំពុងទទួលការចាប់អារម្មណ៍ពីសំណាក់ប្រជាជនទូទាំងពិភពលោក។
អតិថិជនរបស់ហាងនេះ នឹងទទួលបានការបញ្ចុះតម្លៃប្រាក់ ១ដុល្លារ ដោយត្រូវធ្វើយ៉ាងណា ឆ្កឹះនំឱ្យចេញជារូបផ្កាយ និងមិនត្រូវឱ្យខូចរូបរាងឡើយ៕

មតិយោបល់