ព័ត៌មានសិល្បៈ និងកម្សាន្ត

ធ្លាយដំណឹង ពេជ្រ សិរីរ័ត្ន កែមុខវីនៅគ្លីនិកក្នុងស្រុក

បន្ទាប់ពីស្ងប់ស្ងាត់រឿងអាស្រូវឯកជន មានការភ្ញាក់ផ្អើលគួរសម ក្រោយពីមានការបង្ហើបថា ពិធីការិនីអ្នកនាងពេជ្រ សិរីរ័ត្ន បានចូលទៅកែកុនទម្រង់មុខ ឲ្យក្លាយជាមុខវីនៅក្នុងគ្លីនិកក្នុងស្រុកមួយ ឈ្មោះថា «ឌែរម៉ូគ្លីនិក» ដែលត្រូវគេស្គាល់ថា ជាគ្លីនិកមានតារាខ្មែរល្បីៗ ជាច្រើននាក់មកហើយ បានលេចព័ត៌មានទៅកែកុនមុខមាត់ដូចគ្នាដែរ។
នាងត្រូវគេអះអាងថា បានកែមុខវី និងមានគម្រោងកែទម្រង់ភ្នែកបន្ថែមទៀត ទើបតារាស្រីរូបនេះ មិនហ៑ានចេញដើរទៅណាមកណានៅឡើយ ក្នុងរយៈពេលនេះ ដើម្បីរង់ចាំឲ្យស្នាមម្ជុលបាត់ហើមសិន។

ប្រភពពីមជ្ឈមណ្ឌលកែសម្ផស្សឌែម៉ូគ្លីនិក ដែលត្រូវគេស្គាល់ថា ជាគ្លីនិកទាក់ទាញតារាៗឲ្យចូលកែកុនកាន់តែច្រើន បានអះអាងថា ពិធីការិនីអ្នកនាង ពេជ្រ សិរីរ័ត្ន មិនមែនទៅវះកាត់កែទម្រង់មុខឲ្យឃើញមុខវី នៅក្នុងមជ្ឈមណ្ឌលមួយនេះ កាលពីប៉ុន្មានថ្ងៃមុនតែម្នាក់ឯងប៉ុណ្ណោះទេ គឺអ្នកនាងក៏បានដឹកដៃកញ្ញា ធី សុវណ្ណថា ទៅវះកាត់កែច្រមុះជាមួយគ្នាក្នុងពេលនោះដែរ។
ប្រភពផ្លូវការបន្តថា ពេជ្រ សិរីរ័ត្ន បានវះកាត់ធ្វើឲ្យមុខវី និងបានបន្តឹងស្បែកមុខឲ្យក្មេង និងតឹង ដោយទម្រង់មុខថ្មីរបស់អ្នកនាង នឹងស្អាតប្លែកក្រោយពេលស្នាមវះកាត់នឹងស្រកហើមរួចរាល់។
ប្រភពនោះបន្តថា អ្នកនាងមិនជម្រើសយកការកែសម្ផស្សនៅក្រៅប្រទេសទេ ដោយសារតែមានការធានាពីម្ចាស់ហាង និងដោយសារតែអ្នកនាង មិនចង់ចំណាយលុយច្រើន និងមិនមានពេលគ្រប់គ្រាន់ក្នុងការធ្វើដំណើរឡើងចុះ។ អ្នកនាងមានគម្រោងវះកាត់កែភ្នែក នៅខែក្រោយទៀត ទើបអ្នកណាក៏មានការភ្ញាក់ផ្អើល ក្នុងពេលដែលអ្នកនាងរមែងប្រកាសថា ខ្លាចណាស់មុខម្ជុល តែបែរជាសម្រេចវះកាត់កែមុខ ស្ទើរតែពេញមួយផ្ទៃមុខតែម្ដង ជាមួយមជ្ឈមណ្ឌលឌែម៉ូគ្លីនិក ដែលជាមជ្ឈមណ្ឌលក្នុងស្រុក។
មានការអះអាងថា អ្នកនាងសម្រេចចិត្តវះកាត់កែមុខដល់ម្លឹង ដើម្បីឲ្យនៅក្មេង និងស្អាតជាងមុន ដើម្បីផ្គាប់ចិត្តគូស្នេហ៍ ដែលជាឳពុកកូនរបស់អ្នកនាង ដែលអ្នកនាង មិនទាន់ចង់បង្ហាញជាសាធារណៈ និងដើម្បីឲ្យការងារសិល្បៈរបស់អ្នកនាង ទទួលបានការចាប់អារម្មណ៍។

អ្នកស្រី ហូវ ដាណេ អគ្គនាយិកាអគ្គនាយិកានៃមជ្ឈមណ្ឌល កែសម្ផស្សល្បីឈ្មោះខាងលើ មិនបានបញ្ជាក់លម្អិតពីដំណឹងកែសម្ផស្សរបស់អ្នកនាង ពេជ្រ សិរីរ័ត្ន នោះទេ ដោយអ្នកស្រីប្រកាសថា នោះជាក្រមសីលធម៍របស់ម្ចាស់ហាង ចំពោះអតិថិជន។
យ៉ាងណាមិញម្ចាស់ហាងរូបនេះ បានទទួលស្គាល់ថា អ្នកនាងពេជ្រ សិរីរ័ត្ន ពិតជាបានចូលហាងរបស់អ្នកស្រីកាលពីប៉ុន្មានថ្ងៃមុនប្រាកដមែន។ អ្នកស្រីបដិសេធបង្ហើបថា អ្នកនាងពេជ្រ សិរីរ័ត្ន បានកែកុនមុខមាត់ជាទម្រង់ណាខ្លះ ដោយអ្នកស្រីត្រឹមតែបញ្ជាក់ថា តាំងពីដើមមកទល់ពេលនេះ គឺអ្នកនាង ពេជ្រ សិរីរ័ត្ន មិនដែលជឿជាក់លើមជ្ឈមណ្ឌលកែសម្ផស្សក្នុងស្រុកណាមួយដូចគ្លីនិករបស់អ្នកស្រីនោះឡើយ។ អ្នកស្រីថា តារាល្បីៗជាច្រើន បានមកទទួលសេវាកម្មថែរក្សាសម្រស់ពីគ្លីនិករបស់អ្នកស្រី ដោយសារតែឌែម៉ូគ្លីនិក ក្រៅពីមានម៉ាស៊ីនវះកាត់ទំនើប មានគុណភាពក្នុងការវះកាត់ និង មានផលិតផលសម្រាប់សម្រស់ប្រកបដោយការទទួលស្គាល់ជាអន្តរជាតិ ក៍មានតម្លៃទាប ហើយទទួលបានការវះកាត់ ដោយផ្ទាល់ពីអ្នកជំនាញមកពីក្រៅស្រុក ដោយផ្ទាល់ផងដែរ។

យោងតាមការទម្លាយ អ្នកនាង ពេជ្រ សិរីរ័ត្ន គឺជាតារាល្បីម្នាក់បន្ថែម ក្នុងចំណោមតារា១៨រូប ដែលត្រូវគេដឹងថា បានទទួលការវះកាត់ និងថែរក្សាសម្រស់នៅឌែម៉ូគ្លីនិកនាពេលកន្លងមក។

តារាទាំងនោះរួមមាន៖
១/ កញ្ញា ព្រះកាយ ចន្ទ័ ( ធ្វើច្រមុះ និង ចាក់ថ្គាមឲ្យមុខអក្សរ V )។
២/ កញ្ញា ទេព បូព្រឹក ( វះកាត់ច្រមុះ កែទម្រង់មុខអក្សរV ព្រមទាំង ចាក់រំលាយខ្លាញ់ដើមដៃ)។
៣/ កញ្ញា សុខ សីឡាលីន ( ដោះដូរខ្ទង់ច្រមុះ ដែលពីមុនតារាស្រីរូបនេះ ធ្លាប់ធ្វើកន្លែងផ្សេង )។
៤/ កញ្ញា សាសា តារាចម្រៀងថោន ( កិបភ្នែក)។
៥/ កញ្ញា សុគ ន្ធីសា (មកថែរក្សាស្បែកមុខជាប្រចាំ ដើម្បីបំបាត់ស្បែកជ្រីវជ្រួញឲ្យសម្រស់ក្មេងជាងវ័យ )។
៦/ អ្នកនាង ពេជ្រ សោភា (មកថែរក្សាស្បែកមុខជាប្រចាំ ដើម្បីបំបាត់ស្បែកជ្រីវជ្រួញឲ្យសម្រស់ក្មេងជាងវ័យ )។
៧/ អ្នកនាង ហង្ស សុជាតា (កែទម្រង់មុខឲ្យទៅជាអក្សរV និង ចាក់បេប៊ីហ្វេស ដើម្បីឲ្យស្បែកមុខកូនក្មេង)។
៨/ លោក សាវីន ហ្វីលីព (ចាក់ប៊ូថកបំបាត់ជ្រីវជ្រួញ និង ថែរក្សាស្បែកមុខឲ្យនៅក្មេង។
៩/ លោក អ៊ែន ឌី (ថែស្បែកមុខឲ្យក្មេង)។
១០/ តារាចម្រៀង STEP (ថែស្បែកមុខឲ្យក្មេង)។
១១/ លោក សុខ សិរីវឌ្ឃនា (ថែស្បែកមុខឲ្យក្មេង)។
១២/ លោក អ៊ុន សុទ្ធា (ព្យាបាលមុខមុន ព្យាបាលស្លាកស្នាម ចាក់ប៊ូថក ដើម្បីបំបាត់ជ្រីវជ្រួញ )។
១៣/ កញ្ញា វីតវីត (ថែស្បែកមុខឲ្យក្មេង)។
១៤/ អ្នកនាង ស្រីម៉ុច អតីត តារាសិចស៊ី (កែទម្រង់មុខឲ្យទៅជាអក្សរV និងចាក់បេប៊ីហ្វេស ដើម្បីឲ្យស្បែកមុខកូនក្មេង)។
១៥/ កញ្ញា អ៊ុន អាលីហ្សា (វះកាត់ដូរខ្ទង់ច្រមុះ)។
១៦/ កញ្ញា គង់ វង្សយ៉ាទី ( ថែរក្សាស្បែកមុខ និង ស្បែកខ្លួន)។
១៧/ កញ្ញា ថន លក្ខិណា (ថែរក្សាស្បែកមុខ និង ស្បែកខ្លួន)។
១៨/ កញ្ញា សូដា នីតា (កែទម្រង់មុខវី និង ធ្វើចាក់បេប៊ីហ្វេស ដើម្បីឲ្យស្បែកមុខកូនក្មេង)។

ប្រភពពីតារាភាគច្រើនដែលចេញពីមជ្ឈមណ្ឌលកែសម្ផស្ស «ឌែរម៉ូគ្លីនិក» បានអះអាងថា គ្លីនិកនេះងាយស្រួលព្យាបាលជំងឺសើស្បែក កែសម្ផស្សដោយម៉ាស៊ីន និងមិនមានផលប៉ះពាល់ដល់សុខភាព ទើបពួកគេចូលចិត្តចេញចូល។
តារាទាំងនោះច្រើនទៅឌែរម៉ូគ្លីនិក នៅទួលគោក នៅផ្សារចាស់ នីដេអិន និងនៅឌែរម៉ូគ្លីនិក បឹងកេងកងដើម្បីសម្រស់ក្មេងជាងវ័យ៕

មតិយោបល់