កំពង់ស្ពឺ ៖ នៅថ្ងៃអាទិត្យ ៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៤និង៣០នាទីព្រឹក នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៨២-៨៣ ភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿង បណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ ។
សមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា រថយន្តទី១ម៉ាកម៉ាក Sterling ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-0716 សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-8954 បើកបរមិនស្គាល់ឈ្មោះ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ។ ខណៈមកដល់ចំណុចខាងលើ បានរេចង្កូត ទៅខាងឆ្វេងដៃទៅបុករថយន្តមួយគ្រឿងម៉ាក FREIGHTNER ពាក់ស្លាកលេខ ភ្នំពេញ 3A-1278 សណ្តោងរឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-1651បើកបរដោយឈ្មោះ ញ៉ាញ់ សារិ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិ កុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ។ ស្របពេលនោះដែរ មានរថយន្តមួយគ្រឿងទៀតម៉ាក HungHe ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ក-4823 ភព3 សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-7879បើក មកពីទិសខាងកើតទៅលិចបានជ្រុលទៅបុក រថយន្តដែលរងគ្រោះខាងលើ ក្នុងទិសដៅ ស្របគ្នា ។
ក្នុងហេតុការណ៍នេះ បណ្តាលឲ្យស្លាប់មនុស្ស ១នាក់ ខូចខាតរថយន្ត ៣គ្រឿង ធ្ងន់ធ្ងរ ។
បន្ទាប់ពីធ្វើការវាស់វែង និងកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថតាង នាំយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
មតិយោបល់