ព័ត៌មានជាតិ

បុរសម្នាក់ចេញបាត់ពីផ្ទះមិនឃើញត្រឡប់មកវិញ បើបងប្អូនឃើញទាក់ទងមកលេខខាងក្រោមនេះ…

ព្រះសីហនុ: យោងតាមផេក ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋនៅក្រុងព្រះសីហនុ ប្រកាសរកបុរសម្នាក់ (ដូចក្នុងរូបថត) ដែលបាត់ចេញពីផ្ទះ តាំងពីយប់ថ្ងៃ០៩ ខែតុលា ឆ្នាំ២០២១ មិនឃើញត្រឡប់មកផ្ទះវិញទេ ។

ប្រសិនបើប្រជាពលរដ្ឋបានប្រទះឃើញ សូមទាក់ទងទូរស័ព្ទរបស់ក្រុមគ្រួសារ តាមរយ:លេខ 016 646 532 ៕

មតិយោបល់