(ភ្នំពេញ)៖ ដូចទស្សនិកជនបានជ្រាបច្បាស់ហើយថា អ្នកនាង ដេត ម៉ាលីណា អតីតភរិយា លោកដួង ឆាយ កាលពីប៉ុន្មានថ្ងៃមុន បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយខ្លួនឯង ដោយបើករថយន្តទំនើប Rolls Royce ទៅបុកមួយទំហឹងនឹងទ្រូងផ្លូវ។ ទន្ទឹមនឹងហេតុការណ៍នេះ ក៏មានការចេញផ្សាយនូវព័ត៌មានមួយចំនួនអំពីទំនាក់ទំនងរវាងអ្នកនាង និងមនុស្សប្រុសម្នាក់នៅក្នុងហេតុការណ៍ក្នុងយប់កើតហេតុ ថាអ្នកទាំងពីរមានទំនាក់ទំនងលើសពីមិត្ត។
ជុំវិញរឿងនេះ ដោយនៅថ្ងៃទី ១៣ តុលា ឆ្នាំ២០២១ អ្នកនាង ដេត ម៉ាលីណា បានស៊ែការបង្ហោះបកស្រាយរបស់លោក Samka Kit ដោយបញ្ជាក់ថា អ្នកនាងនឹងបកស្រោមមុខ បង្ហាញភ័ស្តុតាងគ្រប់យ៉ាងចំពោះអ្នកដែលបានចោទ និងគំរាមអ្នកនាង ដែលធ្វើឱ្យបងប្អូនមានការយល់ច្រឡំមកលើរូបអ្នកនាង និងមិត្ត។
អ្នកនាងបានសរសេរថា «ការពិតមាននាងខ្ញុំនិងបញ្ចេញភស្តិតាងអ្នកដែលបានចោទនិងគំរាមខ្ញុំថានិងធ្វេីអោយបងប្អូនទាំងអស់គ្នាមានការយល់ច្រលំមកលេីរូបខ្ញុំមនុស្សប្រុសម្នាក់នេះពិតជាថោកទាបខ្លាំងណាស់ដែលហ៊ានបំភាន់ការពិតមកលេីរូបនាងខ្ញុំនិងមិត្តភក្ត័របស់ខ្ញុំថាជាសាហាយស្មន់និងគ្នាទាំងដែលពួកខ្ញុំមិនបានមានទំនាក់ទំនងអ្វីលេីសពីមិត្តភក្តិទាល់តែសោះ ហេីយសារពត៍មានខ្លះដែលចុះបង្ខូចឈ្មោះខ្ញុំទាំងអស់បេីនៅបន្តចុះពត៍មានមិនពិតខ្ញុំនិងដាក់ពាក្យបណ្តឹង មានតែមនុស្សថោកទាបទេដែលធ្វេីទង្វេីបែបនេះខ្ញុំនិងបញ្ចេញភស្តិតាងនៅថ្ងៃស្អែកមនុស្សប្រុសម្នាក់នេះពិតជាថោកទាបលេីសការគិតតេីពេលណាទេីបឈប់តាមចងកម្មពារខ្ញុំបន្តទៀតផ្តាំទៅមនុស្សប្រុសដែលថោកទាបម្នាក់»។
មិនមែនតែអ្នកនាង ដេត ម៉ាលីណានោះទេ សូម្បីតែ លោក Samka Kit ដែលជាមិត្តរបស់អ្នកនាង ក៏បានបង្ហាញអារម្មណ៍មិនពេញចិត្ត និងចេញមុខបកស្រាយភ្លាមៗ ពីទំនាក់ទំនងរបស់អ្នកទាំងពីរ ដោយលោកក៏បានបញ្ជាក់ដែរថា រូបលោក និងអ្នកនាង ដេត ម៉ាលីណា គឺជាមិត្តដែលរាប់អានគ្នាជាង ១០ឆ្នាំមកហើយ ថែមទាំងបានបកស្រាយបន្ថែមចំពោះរឿងដែលបានកើតឡើងក្នុងយប់កើតហេតុនោះផងដែរ។
យ៉ាងណាមិញ ជុំវិញរឿងរ៉ាវនេះ ទស្សនិកជនមិនតិចនាក់នោះទេ កំពុងតែទន្ទឹងរងចាំថា ការពិតនឹងទៅជាយ៉ាងណានោះ?
មតិយោបល់