បើគិតៗទៅអ្វីៗហាក់បីដូចជាមានលក្ខណៈល្អឥតខ្ចោះហើយសម្រាប់ដៃគូរ របស់អ្នក លើកលែងតែការរួមភេទមួយទេ តើវាបណ្តាលមកពីហេតុអ្វី? នៅពេលអ្នកសប្បាយចិត្តទៅតាមមធ្យោបាយជាច្រើនប្រភេទផ្សេងៗគ្នា វាអាចនឹងធ្វើអោយយើងជឿជាក់ថាគ្រាន់តែរួមភេទមិនកើតសោះមិនមែនជាបញ្ហាធំដុំដែលដោះស្រាយមិនចេញ នោះទេ។ ប៉ុន្តែសូមកុំយល់ច្រឡំអោយសោះ ព្រោះវាអាចជាហេតុផលមួយអោយទំនាក់ទំនងរបស់អ្នកទាំងពីរប្រេះឆាបាន ។ ចូរចាំនូវពាក្យបីមាត់ដែលសំខាន់នោះគឺ៖ លុយ សិច និងការមានកូន។ ប្រសិនបើអ្នកទាំងពីរមិនអាចមានរបស់ទាំងបីនេះទេ ទំនាក់ទំនងរបស់អ្នកប្រហែលជាមិនអាចបន្តទៅមុខបានយូរនោះទេ។ ប៉ុន្តែប្រសិនបើអ្នកមាន ឬដៃគូរមានបញ្ហាសិច ចូរកុំទាន់លះបង់វាអី ចូរសាកល្បងដោះស្រាយវាសិនទៅ ព្រោះការពង្រឹងដល់ជីវិតផ្លូវភេទ គឺពិតជាអ្វីដែលអ្នកអាចធ្វើបាន។
អ្នកត្រូវតែ រក្សាអោយបាននូវសមាសភាពផ្លូវភេទនៅក្នុងទំនាក់ទំនងរបស់អ្នកដែល កំពុងតែសប្បាយ ដើម្បីអាចគ្រប់គ្រងបាននូវភាពស្និទ្ធស្នាលបានរយៈពេលយូរ។ ការមករស់នៅជាមួយគ្នា ឬរៀបការជាមួយគ្នាមិនអាចដោះស្រាយនូវបញ្ហាផ្លូវភេទដែលអ្នកកំពុងតែ មានបានទេ។ តាមពិត វាទំនងជាធ្វើអោយកាន់តែពិបាកខ្លាំងជាងមុនទៅវិញទេ ព្រោះការបង្កើតគ្រួសារច្រើនតែបណ្តាលអោយចំណង់ផ្លូវភេទធ្លាក់ចុះ។ ប្រសិនបើជីវិតផ្លូវភេទរបស់អ្នកមិនសូវជាល្អទេ វានឹងបង្កអោយមានបញ្ហាផ្សេងៗទៀតដូចជា មានភាពស៊ាំចិត្តនឹងអ្វីមួយ ខឹងឆេវឆាវ និងព្យាយាមរស់នៅឆ្ងាយពីគ្នា។
ដូច្នេះ អ្វីដែលអ្នកអាចយកមកដោះស្រាយបញ្ហាចំពោះមុខបាន ខាងក្រោមនេះគឺជាបញ្ហាដែលកើតមានជាញឹកញាប់មួយចំនួន ព្រមទាំងគំនិតខ្លះៗសម្រាប់ជំនួយទាំងការរួមភេទ និងពង្រឹងដល់ទំនាក់ទំនងអ្នកទាំងពីរ។
១, វាមិនមានអារម្មណ៍អស្ចារ្យទេ
ប្រសិនបើដៃគូររបស់អ្នកមិនអាចធ្វើអ្វីមួយដើម្បីអោយអ្នកមាន អារម្មណ៍ ឬការចង់បានទេ នោះប្រហែលជាបណ្តាលមកពីភាពអៀនខ្មាសហើយ។ មនុស្សគ្រប់គ្នាគឺមានលក្ខណៈខុសៗគ្នា ហើយអ្វីដែលមនុស្សម្នាក់អាចធ្វើបាន មិនប្រាកដថាម្នាក់ទៀតអាចធ្វើបានដូចគ្នាឡើយ។ មធ្យោបាយដ៏ល្អបំផុតដើម្បីចែករំលែងនូវអ្វីដែលអ្នកចូលចិត្តនោះ គឺ ត្រូវបង្ហាញនូវអ្វីដែលអ្នកធ្លាប់បានធ្វើពីមុនមកនៅពេលរស់នៅ តែម្នាក់ឯង។ មនុស្សភាគច្រើនចូលចិត្តមើលដៃគូររបស់ខ្លួនរួមភេទដោយដៃ ដូច្នេះកុំមានការអៀនខ្មាសអី។ នៅពេលអ្នកទទួលបានសម្រើបផ្លូវភេទហើយ អ្នកប្រហែលជាចង់អោយដៃគូររបស់អ្នកចូលរួមហើយមើលទៅ ប៉ុន្តែវាអាស្រ័យទៅលើអ្នកចង់បានទេ!។
២, សម្ភារៈមិនត្រឹមត្រូវ
ប្រសិនបើអ្នកជ្រើសរើសនូវសម្ភារៈមិនត្រឹមត្រូវ មធ្យោបាយដ៏ល្អដើម្បីដោះស្រាយ គឺប្រើយុទ្ធសាស្ត្រក្បាច់រួមភេទមួយចំនួនបន្ថែម។ ចំពោះបុរសលិង្គខ្លីច្រើនតែពេញចិត្តខ្លាំងបំផុតក្នុងការប្រើ ក្បាច់ម៉ែចែកអោយ (បុរសនៅពីលើស្ត្រី) ព្រមទាំងជើងខាងស្រីលើកឡើងអោយផុតដល់ទ្រូងរបស់នាងទើបអាចអោយ លិង្គចូលបានកាន់តែជ្រៅ។ ចំពោះលិង្គដែលតូច ស្ត្រីគួរតែដេកផ្ងារ ឬផ្កាប់ដោយជើងនៅអឹបជាប់គ្នា ដើម្បីបុរសអាចអង្គុយកន្ធែកពីលើបាន។ ពេលនោះវានឹងផ្តល់នូវឥរិយាបថដ៏សមស្របមួយ។ ចំពោះលិង្គធំៗវិញ គួរអោយខាងស្រីអង្គុយពីលើវិញ ព្រោះវាអាចផ្តល់អោយឱកាសដល់នាងគ្រប់គ្រងការសូកបញ្ចូលលិង្គ ទៅក្នុងទ្វារមាសនាងបាន។ ជាមួយគ្នានេះដែរ ចូរប្រាកដថា អ្នកពិតជាមានសម្រើបខ្លាំងក្លាសិនមុនពេលឈានដល់ការសូកបញ្ចូលលិង្គ ព្រោះអារម្មណ៍នៃការស្រើបស្រាលជួយដាស់ទៀតដល់អ្វីៗគ្រប់យ៉ាង សុទ្ធតែស្រស់បំព្រងទាំងអស់។
៣, ភាពធុញទ្រាន់
ពេលខ្លះអារម្មណ៍នៃការចង់រួមភេទរបស់មនុស្សយើងមានដែនកំណត់ ឬយល់ថាវាលែងមានន័យអ្វីទៀតហើយ។ នោះប្រហែលជាបណ្តាលមកពីភាពស្ទាក់ស្ទើរមួយចំនួននៃភាពឆើតឆាយ ក្នុងស្ថានភាពទំនាក់ទំនងដ៏មានលំនឹងរបស់គេ ដែលធ្វើអោយយល់ថាទំនាក់ទំនងនោះលែងមានតម្លៃ។ អ្នកឯកទេសខាងការរួមភេទធានា វាមិនមែនតែមួយហ្នឹងទេ ប៉ុន្តែអ្វីដែលល្អបំផុតគឺត្រូវតែមានការចូលរួមភេទនូវទំនាក់ទំនង រវាងអ្នកទាំងពីរអោយបានយូរ និងស្រលាញ់គ្នាទៅវិញទៅមក ទើបអាចកំចាត់នូវភាពធុញទ្រាន់ទាំងឡាយបាន។ ជំហានដំបូងគឺត្រូវចាប់ផ្តើមនិយាយអ្វីៗដែលអស្ចារ្យដែលអ្នកធ្លាប់ បានឆ្លងកាត់ វាអាចជាការបរបោសអង្អែលមុនពេលរួមភេទ ឬរបៀបរួមភេទចម្លែកៗ។ ការមើលវីដេអូសិចដែលអ្នកយល់ថាជាមធ្យោបាយសម្រាប់ទទួលបានបច្ចេកទេស ថ្មីក៏ជាគំនិតមួយល្អផងដែរ។
៤, ចំណង់ផ្លូវភេទចុះខ្សោយ
ការស្រាវជ្រាវថ្មីបានបង្ហាញអោយឃើញថា មនុស្សសឹងតែពាក់កណ្តាលត្រូវការដាស់អារម្មណ៍ខាងផ្លូវចិត្តជាមុនសិន ទើបសម្រួលអោយមានអារម្មណ៍លើផ្លូវកាយកើត ប៉ុន្តែអ្នកខ្លះទៀតបែរជាមានអារម្មណ៍លើផ្លូវកាយមុន ទើបមានផ្លូវចិត្តក្រោយទៅវិញ។ អ្នកប្រហែលជាត្រូវការអនុវត្តនូវជំហានដំបូងក្នុងការដាស់អារម្មណ៍ ផ្លូវកាយសិនហើយដូចជា ការថើប និងការថ្នាក់ថ្នម។ ការផ្លាស់ប្តូរបរិយាកាសក៏អាចអោយមានការចាប់ផ្តើមចំណង់ផ្លូវភេទ បានដែរ។ ដូច្នេះចូរព្យាយាមធ្វើអ្វីៗទាំងពីរនាក់ដែលអ្នកយល់ថាជារឿងថ្មី ដូចជា ការចែវទូក ឬទៅលេងកន្លែងថ្មីៗមួយចំនួនដែលអ្នកមិនធ្លាប់ទៅពីមុនមក។
៥, មានបញ្ហាផ្សេងក្រោយពីផ្លូវភេទ
វាប្រហែលជាមានរឿងអ្វីផ្សេងដែលរំខានដល់ជីវិតផ្លូវភេទរបស់អ្នក ដូចជា ការភ័យខ្លាច និងការព្រួយបារម្ភអំពីទំនាក់ទំនងរបស់អ្នកទាំងពីរ។ បើសិនជាបើអ្នកយល់ថាទំនាកទំនងរបស់អ្នកទាំងពីរមិនធ្វើអោយអ្នក សប្បាយចិត្ត នោះចំណង់ផ្លូវភេទនឹងត្រូវធ្លាក់ចុះជាមិនខាន។ បើសិនជាអ្នកធ្លាប់មានប្រវត្តិបទពិសោធន៍ផ្លូវភេទមិនល្អពីមុនមក អ្នកក៏ប្រហែលជាមានបញ្ហាលើការជំនះវាដែរ។ បើសិនជាអ្នកទាំងពីរទើបតែឈ្មោះគ្នាហើយ ឬមានអារម្មណ៍ប្រច័ណ្ឌគ្នា ខឹងគ្នា ឬមិនយកចិត្តទុកដាក់លើគ្នា វាពិតជាប៉ះពាល់ដល់ជីវិតផ្លូវភេទមែនហើយ។ ប្រសិនបើរឿងទាំងនេះអាចកើតមានក្នុងជីវិតអ្នកហើយ ចូរកុំបង្ខំអោយមានការរួមភេទអោយសោះ។ ចូរព្យាយាមរំសាយអោយអស់នូវអ្វីដែលកំពុងតែរំខានដល់អ្នកតាមរយៈ លើកវាមកពិភាក្សាគ្នាវិញ។ បើសិនជាអ្នកអាចដោះស្រាយវាដោយខ្លួនឯងបាន វាពិតជារឿងមួយអស្ចារ្យខ្លាំងណាស់។ ប៉ុន្តែបើធ្វើមិនបានទេ អ្នកទាំងពីរប្រហែលជាត្រូវទៅជួបអ្នកប្រឹក្សាយោបល់ហើយ។
សរុបសេចក្តីមកចូរចាំថា បញ្ហាផ្លូវភេទមិនមែនងាយនឹងរលាយបាត់ស្រួលៗនោះទេ យកល្អក៏កុំច្រានវាចោលទុកអោយគរជាគំនរ។ ការដោះស្រាយបញ្ហាប្រហែលជាមិនមែនជារឿងធ្វើអោយមនុស្សសប្បាយចិត្ត នឹងធ្វើវានោះទេ ប៉ុន្តែវាជាមធ្យោបាយតែមួយគត់ដើម្បីឈានជើងទៅរកភាពពេញចិត្តក្នុង ឆាក់ជីវិតផ្លូវភេទដែលអ្នកកំពុងតែរំពឹងទុក៕
អត្ថបទ៖https://health.com.kh
មតិយោបល់