(ន័រវែស)៖ បុរសម្នាក់ប្រដាប់ដោយធ្នូ និងព្រួញ បានបាញ់សម្លាប់មនុស្សចំនួន ០៥នាក់ និងបានបង្កឱ្យមនុស្ស០២នាក់ផ្សេងទៀតរងរបួសនៅភាគអាគ្នេយ៍ប្រទេសន័រវែស។ នេះបើតាមប៉ូលិសន័រវែស។
មូលហេតុនៃការវាយប្រហារដែលបានកើតឡើងនៅទីតាំងជាច្រើននៅកណ្តាលទីក្រុង Kongsberg ប្រទេសន័រវែស មិនទាន់ត្រូវបានគេដឹងនៅឡើយទេ តែមន្រ្តីប៉ូលិសបាននិយាយថា អំពើភេរវកម្មមិនទាន់អាចត្រូវបានច្រានចោលឡើយ ខណៈជនសង្ស័យ ត្រូវបានចាប់ខ្លួន។
បើតាមមន្រ្តីប៉ូលិសន័រវែស ជនសង្ស័យត្រូវបាននាំខ្លួនទៅកាន់ប៉ុស្តិ៍ប៉ូលិសនៅទីក្រុង Drammen ដែលស្ថិតនៅក្បែរនោះដោយមិនបានផ្តល់ព័ត៌មានលំអិតអំពីបុរស នោះទេ រួមទាំងថាតើគាត់ធ្លាប់ត្រូវបានអាជ្ញាធរតាមដានពីមុនដែរ ឬយ៉ាងណានោះទេ៕
ប្រភព៖ AFP
មតិយោបល់