សូមចូលរួមរំលែកទុក្ខ ភរិយាតារាជើងចាស់ គង់ សុភី ទទួលមរណភាពហេីយ

(ភ្នំពេញ)៖ជឿជាក់ថា បងប្អូនខ្មែរជាច្រើន ប្រាកដជា នៅចាំតារាសម្តែងប្រុសជើងចាស់ លោក គង់ សុភី ជាក់ជាមិនខាន ដែលរូបលោករក្សាភាពល្បីល្បាញរបស់ខ្លួន ក្នុងវិស័យសិល្បៈខ្មែរជិត ៣ទសវត្ស។

មិនតែប៉ុណ្ណោះ បច្ចុប្បន្ននេះ រូបលោកក៏កំពុងសម្តែង ក្នុងខ្សែភាពយន្តខ្នាតយក្ស «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរណ៌មី» ជាខ្សែភាពយន្ត រៀបរាប់ពីជីវិតពិតរបស់ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ថែមទៀតផង។

យ៉ាងណាមិញ ជាអកុសល កាលពីម្សិលមិញនេះ ក៏ទទួលដំណឹងមរ.ណភាពរបស់ ភរិយាតារាសម្តែងជើងចាស់រូបនេះ ក្រោយត្រូវទម្លាយកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ កាលពីប៉ុន្មានថ្ងៃមុននេះ សូមចូលរួមរំលែកទុក្ខ ចំពោះគ្រួសារ និងតារាប្រុសរូបនេះ ដែលបានបា.ត់ប.ង់ភរិយា អ្នកម្តាយ និងលោកយាយ ជាទីស្រឡាញ់៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *