វីរៈ និច្ច បញ្ចេញចម្រៀងថ្មីមួយបទ ជាចំណងដៃក្នុងថ្ងៃមង្គលរបស់ខ្លួន ខណៈសំនៀងនិងអត្ថន័យ ពិតជាពិរោះមិនធម្មតា

(ភ្នំពេញ)៖ កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ តារាចម្រៀងដ៏ល្បីម្នាក់ ប្រចាំផលិតកម្ម សាន់ដេ គឺ កញ្ញា វីរៈ និច និងគូដណ្តឹង បានចូលរោងការ តាមប្រពៃណីខ្មែរហើយ មើលទៅអ្នកទាំងពីរ ស្រស់ស្រាយ លាយស្នាមញញឹម រីករាយយ៉ាងខ្លាំង ក្នុងថ្ងៃដ៏ពិសេសរបស់ខ្លួន។ កម្មវិធីនេះ មានការចូលរួមពីសំណាក់មិត្តសិល្បៈល្បីៗ មួយចំនួន មានដូចជា កញ្ញា អ៊ីវ៉ា, កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន, តារាស្រី រចនា រ៉ាវាឌី, អ្នកនាង ឌី សូនីតា, តារាចម្រៀង ស៊ូ ស៊ីរីកា រួមទាំងតារាមួយចំនួនទៀត។

ចំណែកនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២១ បទ “ថ្ងៃអូនរង់ចាំ” ច្រៀងដោយ វីរៈ និច ចេញជាផ្លូវការហើយ រំលេចទៅដោយទិដ្ឋភាពក្នុងថ្ងៃមង្គលរបស់ខ្លូនយ៉ាងពិសេសបំផុត ហើយ វីរៈ និច ក៏បានភ្ជាប់សារខ្លីមួយថា “ច្រៀងចេញពីបេះដូង”។

គួរជម្រាបថា តារាចម្រៀង វីរៈ និច្ច បានសម្រេចចិត្តបញ្ចប់ភាពនៅលីវ ដោយបានចូលរោងការ ជាមួយស្វាមី បន្ទាប់ពីបានស្វែងយល់ចិត្តថ្លើមគ្នាអស់រយៈពេលជាច្រើនឆ្នាំ ដោយស្វាមីរបស់តារាស្រីរូបនេះ ជាថៅកែផ្ទះសំណាក់អង្គរពេជ្រ នៅក្រុងកំពង់សោម នាខេត្តព្រះសីហនុ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *