សម្រាប់លិខិតឆ្លងដែន របស់ឥណ្ឌា មានឥទ្ធិពល ដែលអាចធ្វើដំណើរទៅកាន់ប្រទេសជាច្រើននៅលើពិភពលោក ដោយជនជាតិឥណ្ឌា អាចកាន់លិខិតឆ្លងដែនរបស់ពួកគេ រួចទិញសំបុត្រ ហោះហើរ ទៅប្រទេសដែលខ្លួនចង់ទៅ រហូតដល់ទៅ ២៥ប្រទេស ។នេះបើយោងតាមគេហទំព័រ ទេសចរណ៍ india បានចុះផ្សាយ។
១.នេប៉ាល់
ជាប្រទេសមួយដែលមិនត្រូវការ លិខិតឆ្លងដែន ឆ្លងកាត់ព្រំដែននោះទេ ហើយជនជាតិឥណ្ឌា អាចចូលប្រទេសមួយនេះ ដោយមានត្រឹមតែ អត្តសញ្ញាណបណ្ណរបស់ពួកគេ។
២. ប៊ូតាន
ប៊ូតានត្រូវបានអ្នកទេសចរណ៍ ចាត់ទុកថា ជាទឹកដី មានសុភមង្គលបំផុត ហើយប្រជាជនដែលមានសំណាងបំផុតលើលោក គឺឥណ្ឌា ដោយមិនចាំបាច់ត្រូវការទិដ្ឋាការចូលប្រទេសមួយនេះឡើយ។
៣. ហុងកុង
ពិតជាត្រឹមត្រូវណាស់ សម្រាប់ហុងកុង បានអនុញ្ញាត ឲ្យជនជាតិឥណ្ឌាចូល ដោយមិនចាំបាច់ ទិដ្ឋាការ រហូតដល់ទៅ ១៤ ថ្ងៃ។
៤. ម៉ាឌីវ
សម្រាប់អ្នកការហើយថ្មោងថ្មី តែងតែដាក់គោលដៅ ទៅកាន់ម៉ាឌីវ ក៏ព្រោះតែនៅទីនោះមាន មានដី និងឆ្នេរខ្សាច់ និងសមុទ្រ ស្អាតបំផុតលើលោក ។ សម្រាប់ជនជាតិឥណ្ឌា អាចទៅកាន់ម៉ាឌីវ ត្រឹមរយៈពេល ៣០ថ្ងៃ ពុំចាំបាច់ត្រូវការទិដ្ឋាការ។
៥.ប្រទេសម៉ូរីស (Mauritius)
សម្រាប់ជនជាតិឥណ្ឌា អាចចូលទៅកាន់ប្រទេសមួយនេះ ដោយពុំចាំបាច់ មានទិដ្ឋាការ ដើម្បីទស្សនាទេសភាពដ៏ស្រស់ស្អាតនោះទេ ដោយត្រឹមតែទិញសំបុត្រ ទៅនិងមកតែប៉ុណ្ណោះ ហើយអាចស្នាក់នៅ រហូតដល់ទៅ ៦០ថ្ងៃ។
៦.ហ៊្សក់ដានី
នៅទីនេះមានជនជាតិឥណ្ឌា ជាង ១ម៉ឺននាក់ ដែលបានចូលមកធ្វើការងារ វិស័យវាយនភណ្ឌមួយ ហើយក៏ជាប្រទេស ដែលបានផ្តល់ទិដ្ឋការដល់ពលរដ្ឋឥណ្ឌា ដែលបានចូលមករស់នៅ ។
៧.កម្ពុជា
ខណៈដែលល្បីល្បាញលើលោក ចំពោះប្រាសាទអង្គរវត្តនោះ កម្ពុជាបានផ្តល់ទិដ្ឋការដល់ ឥណ្ឌា រហូតដល់ទៅ ៣០ថ្ងៃ ។
៨.ប៊ូលីវី
សម្រាប់ជនជាតិឥណ្ឌា ដែលបានកាន់លិខិតឆ្លងដែនទៅ ប៊ូលីវី នឹងអាចមានទិដ្ឋាការរស់នៅទីនេះ បានរយៈពេល ៣០ថ្ងៃ ។
៩. ម៉ាកាវ
ជាប្រទេសមួយដែលមានបំផុត ហើយក៏ជាប្រទេស ដែលបានអនុញ្ញាតឲ្យពលរដ្ឋឥណ្ឌា មកស្នាក់នៅ ដោយពុំចាំបាច់ ត្រូវការ ទិដ្ឋការ ។
១០. ចាមីកា
មិនខុសពីប្រទេសខាងលើប៉ុន្មាននោះទេ សម្រាប់ ចាមីកា គឺត្រូវការទិដ្ឋាការពី ពលរដ្ឋឥណ្ឌា ដែលចូលមកលេងប្រទេសរបស់ខ្លួន។
១១. ប្រទេសហ្វីជី
ប្រសិនបើអ្នកស្រឡាញ់ ព្រះអាទិត្យ ខ្សាច់ ឆ្នេរខ្សាច់ ដោយធ្វើដំណើរក្នុងថ្ងៃសម្រាក លោកអ្នក អាចធ្វើដំណើរទៅកាន់ ប្រទស ហ្វីជី ដែលមានកោះចំនួន ៣០០ កោះ ។ អ្វីដែលសំណាងបំផុត នោះគឺ ពលរដ្ឋឥណ្ឌា ចូលប្រទេសនេះ មិនត្រូវការ ទិដ្ឋការនោះទេ។
១២.ហៃទី
យ៉ាងហោចណាស់មានរយៈពេល ៦ខែ សម្រាប់ជនជាតិឥណ្ឌាចូលទៅកាន់ហៃទី ដោយគ្មានទិដ្ឋាការ។
១៣. British Virgin Islands
មានកន្លែងកម្សាន្តជាច្រើន ដែលជនជាតិឥណ្ឌា ចង់ទៅលេង British Virgin Islands ដោយពុំចាំបាច់បំពេញលក្ខណ្ឌ ទិដ្ឋាការនោះទេ ដែលមានរយៈពេល ១ខែ។
១៤.មីក្រូណេស៊ី
នៅ មីក្រូណេស៊ី មានកោះរហូតដល់ទៅ ៦០៧កោះ ហើយមានទេសភាពស្រស់ស្អាតនៅលើភពផែនដី សម្រាប់ជនជាតិឥណ្ឌា អាចទៅលេងប្រទេសមួយនេះ រហូតដល់ទៅ ៣០ថ្ងៃ ដោយមិនមាន ទិដ្ឋាការ។
១៥. ប្រទេស Saint Kitts និង Nevis
ប្រទេសទាំងពីរនេះស្ថិតនៅខាងលិចប្រទេសឥណ្ឌា ដោយមានព្រៃត្រូវពិច ភ្នំ ទន្លេ សមុទ្រ និងចំនួនប្រជាជន ៥ម៉ឺននាក់ ។ ឥណ្ឌា ជាប្រទេសមួយ ដែល ប្រទេស Saint Kitts និង Nevis មិនត្រូវការ ទិដ្ឋាការ អ្វីដែលត្រូវការគឺ លិខិតឆ្លងដែន ដែលមានសុពលភាព ។
១៦.Saint Vincent and the Grenadines
ប្រទេសនេះ មានកោះចំនួន ៣២ ដោយមានឆ្នេរ បឹងទឹកព្រៃក្បែរសមុទ្រ ដ៏ស្រស់ស្អាត ដែលជាឱកាសសម្រាប់ពលរដ្ឋឥណ្ឌា ទៅលេង មិនចាំបាច់ត្រូវការ ទិដ្ឋាការ។
១៧.សាធារណៈរដ្ឋ ទី្រនីដាដ និង តូបាហ្គោ
មានសត្វនិងកោះដ៏សម្បូរបែប ដែលស្វាគមន៍ពលរដ្ឋឥណ្ឌា ដោយពុំចាំបាច់ មានទិដ្ឋាការ ឆ្លងកាត់។
១៨.ប្រទេស Commonwealth of Dominica
ជនជាតិឥណ្ឌា អាចមកលេងកោះក្នុងប្រទេសមួយនេះ រហូតដល់ទៅ ៦ខែ ដោយគ្មានទិដ្ឋាការ។
១៩.វ៉ានូអាទូ
ជាមួយនឹងសម្រស់ធម្មជាតិ ដែនកោះចំនួន ៨០ វាជាគោលដៅដ៏មានសំណាងបំផុត សម្រាប់ឥណ្ឌា ដោយអាចទៅលេង ដោយគ្មានទិដ្ឋការ រហូតដល់ទៅ ៣០ថ្ងៃ។
២០. Northern Cyprus
សម្រាប់ឥណ្ឌា អាចចូលមកលេងប្រទេសមួយនេះ រយៈពេល ៣ខែ ដោយគ្មានទិដ្ឋាការ។
២១.Turks and Caicos Islands
នៅទីនេះមានរីសត ប្រណីតៗ ឆ្នេរខ្សាច់ដ៏អស្ចារ្យ ជាពិសេសមានក្រុមកោះចំនួន ៤០ ហើយជនជាតិឥណ្ឌាចូលមកលេង ដោយគ្មានទិដ្ឋាការ។
២២.ប្រទេស Kish ស្ថិតនៅឆកសមុទ្រ Persian
ស្ថិតក្នុងប្រទេសដែលមានដែនកោះស្អាតទាំង១០ លើពិភពលោក Kish ជាឋានសួគ៌អ្នកទេសចរណ៍ សម្រាប់អ្នកទេសចរណ៍ចង់ ចូលទៅទស្សនា ។ ក្នុងចំណោមអ្នកទេសចរណ៍ទាំងនោះមានតែពលរដ្ឋឥណ្ឌា គឺមានសំណាង ដោយចូលទៅកាន់ប្រទេសនេះ ពុំចាំបាច់ មាន ទិដ្ឋាការ។
២៣. Cook Islands
ឥណ្ឌា មិនចាំបាច់ត្រូវការទិដ្ឋាការក្នុងដៃនោះទេ ដើម្បីចូលទៅលេង និងមើលទេសភាព ដ៏ស្រស់ស្អាត មានរយៈពេល ៣១ថ្ងៃ។
២៤. Pitcairn Islands
គ្មានអ្វីក្រៅពីទស្សនាដែនកោះនោះទេ នៅ Pitcairn Islands នោះ ហើយអ្នកចូលទៅទស្សនានៅទីនេះ ពុំចាំបាច់មាន ទិដ្ឋាការ នោះទេ ខណៈដែលការស្នាក់នៅមានរយៈពេល ១៤ថ្ងៃ។
២៥.Montserrat
នៅទីនេះមិនត្រូវកាបោះត្រា លើទិដ្ឋាការនោះទេ ដោយគោលដៅនៅទីនេះ គឺការផ្សងព្រេងដើម្បីទស្សនា ភ្នំភ្លើង៕
មតិយោបល់