ខណៈរឿង ខ្ញុង ជំពាក់បំណុលគេជាងកន្លះលានដុល្លារកំពុងល្បី សម្រាប់តែតារាសម្តែងជើងចាស់ សាវីន ហ្វីលីព ដាក់ប៉ុន្មានឃ្លារ ធ្វើឲ្យអ្នកមានខ្លួនមួយចំនួន ភ្លឺភ្នែកស្វាង

(ភ្នំពេញ)៖ កាលពីម្សិលមិញមហាជននិយមលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាកំប្លែងល្បី ធ្លាប់ប្រើរបស់ប្រេនៗ រថយន្តទំនើបៗ គឺនាង ខ្ញុង ប្រកាសថា ខ្លួនបានជំពាក់បំណុលគេរហូតដល់ ៥៧២,០០០ដុល្លារអាមេរិក និងអស់លិទ្ធភាពក្នុងការសងប្រាក់ និងមិនថាពីវាសនារបស់ខ្លួនទៅជាយ៉ាងណា ទើបសុំឲ្យមហាជនជួយនាងម្នាក់១ដុល្លារ ដើម្បីទុកសម្រាប់កូនៗបន្តការរៀនសូត្រ។ ទន្ទឹមគ្នានេះ តារាសម្តែងជើងចាស់ សាហ្វីន ហ្វីលីព សម្រាប់តែប្រលយប៉ុន្មានឃ្លារ ធ្ងន់ៗតែម្តង។

ខណៈតារាខ្មែរមួយចំនួនធំ គ្រាន់តែឃើញ រូបនាងប្រកាស ទល់ច្រកអស់សមត្ថភាព និងខ្ចីលុយគេច្រើន ដល់ថ្នាក់ខ្ទង់សែនដុល្លារ អ្នករួមអាជីពសិល្បៈទាំងអស់ បានស្ទុះស្ទះផ្តួចផ្តើម ផ្តល់ជំនួយតាមលទ្ធភាពដែលអាចធ្វើទៅបាន ដោយក្នុងនោះ រូបនាងក៏បានលើកដៃសំពះ សុំជំនួយម្នាក់១ដុល្លារ ពីបងប្អូនផងដែរ។

ផ្ទុយទៅវិញ តារាសម្តែងជើងចាស់ លោក សាវិន ហ្វីលីព វិញ គ្រាន់តែឃើញយ៉ាងដូច្នេះភ្លាម ស្រាប់តែបង្ហោះសារ លើបណ្តាញសង្គម ចុកៗយ៉ាងដូច្នេះថា «ហេតុអ្វីបានជាតារាខ្មែរជៀសមិនផុតពីលេីកដៃសុំលុយគេចឹង?តម្លៃអ្នកសិល្បៈបន្តអាប់អោន#BeYourself !»៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *