ព័ត៌មានជាតិ

ក្មេងស្ទាវ០២នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីជិះម៉ូតូលឿនជ្រុលបុកជញ្ជាំងផ្ទះពលរដ្ឋ

ភ្នំពេញ: នៅវេលាម៉ោង០៤ និង១៥នាទីទៀបភ្លឺឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើត ឡើង ក្មេងស្ទាវ០២នាក់ ជិះម៉ូតូហុងដាមួយគ្រឿងម៉ាក Beat ពណ៌ខៀវ ពាក់ស្លាកលេខបាត់ដំបង1AK-5945 បើកបរលឿនជ្រុលបុក ជញ្ជាំងផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្តាលឲ្យដួលរងរបួសជាទម្ងន់ ទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ១៧៥ ក្នុងសង្កាត់ ទួលទំពូងទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារអង្គភាពសារព័ត៌មាន Post News យើងខ្ញុំដែលចុះទៅ ដល់ទីតាំងកន្លែងកើតហេតុ បានធ្វើអត្ថាធិប្បាយឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្មេងស្ទាវចំនួន០២នាក់ បានជិះម៉ូតូហុងដា មួយគ្រឿង ម៉ាក Beat ពណ៌ខៀវ ពាក់ស្លាកលេខបាត់ដំបង 1AK-5945 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៧៥ ក្នុងល្បឿនមួយយ៉ាង លឿនជ្រុលចង្កូតទៅបុកគែមជញ្ជាំងផ្ទះរបស់ប្រជាពលរដ្ឋមួយកន្លែង បណ្តាលឲ្យជនរងគ្រោះទាំង០២នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ នៅនឹងកន្លែងកើតហេតុ ។

ភ្លាមៗនោះ ក៏មានវត្តមាននៃកម្លាំងសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលទំពូងទី២ បានចុះមកដល់ត្រង់ចំណុចកើតហេតុ ហើយបានហៅរថយន្តមួយគ្រឿង មកដឹកជនរងគ្រោះទាំង០២នាក់ ទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្រ្គោះបន្ទាន់ ។ ដោយឡែកម៉ូតូ ជនរងគ្រោះនោះវិញ នៅផ្នែកខាងមុខនៃម៉ូតូ គឺបានស្រុញរួញចូលគ្នា រងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ ។

ហេតុការណ៍ខាងលើនេះ តាមការសន្និដ្ឋានជាជំហានដំបូងរបស់សមត្ថកិច្ចនគរបាល បាននិយាយថា ករណីនេះសង្ស័យក្មេងស្ទាវទាំង ០២នាក់នោះជិះម៉ូតូបង្ហោះក្នុងល្បឿនលឿន ហើយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យជ្រុលចង្កូតទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋ ។ ជនរង គ្រោះទាំង០២នាក់ មិនទាន់បានស្គាល់នូវអត្តសញ្ញាណនោះឡើយ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ បាននាំយកម៉ូតូជនរងគ្រោះ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីស្វែងរកអត្តសញ្ញាណ និងសាច់ញាតិក្រុមគ្រួសារជនរងគ្រោះបន្តទៀត ៕

មតិយោបល់