ព័ត៌មានជាតិ

ក្រុមក្មេងទំនើងបង្ហោះម៉ូតូនៅផ្លូវសាធារណៈ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនធ្វើកិច្ចសន្យានិងអប់រំ

កំពតៈ យោងតាមផេក អធិការដ្ឋាននគរបាលស្រុកឈូក បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែតុលា​ ឆ្នាំ២០២១ ក្រុមក្មេងទំនើង ដែលបានបង្ហោះម៉ូតូយ៉ាងសកម្ម និងបង្កភាពរញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់ នៅផ្លូវសាធារណៈតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងមូលដ្ឋានស្រុកឈូក ត្រូវបានកម្លាំងសមត្ថកិច្ចសួរនាំ យកមកធ្វើកិច្ចសន្យា អប់រំ ណែនាំ និងហៅអាណាព្យាបាលមកធានា នៅអធិការដ្ឋាននគរបាលស្រុកឈូក ចំពោះកំហុសឆ្គងដែលបានប្រព្រឹត្តកន្លងមក ៕

មតិយោបល់