នគរបាលបានប្រើកាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករ នៅទីក្រុងកំពង់ផែTrieste ភាគពាយ័ព្យនៃប្រទេសអ៊ីតាលី បន្ទាប់ពីមនុស្សរាប់រយ នាក់បានអង្គុយតវ៉ា ចំពោះតម្រូវការប័ណ្ណបញ្ជាក់ស្ថានភាពសុខភាពនៃវីរុស COVID-19 នៅកន្លែងធ្វើការ។
រដ្ឋាភិបាលនិយាយថា វិធានការនេះគឺចាំបាច់ដើម្បីធានាបានថា កន្លែងធ្វើការ មានសុវត្ថិភាពដូច្នេះសេដ្ឋកិច្ចប្រទេសអ៊ីតាលីដែលធ្លាក់ចុះ ៨,៩ ភាគរយ កាលពីឆ្នាំមុន អាចងើបឡើងវិញ។ ទោះយ៉ាងណាក្រុមប្រឆាំងនិយាយថា តម្រូវការនេះ គឺមិនស្រប តាមរដ្ឋធម្មនុញ្ញរំលោភសិទ្ធិរបស់ពួកគេដាក់បន្ទុក មិនយុត្តិធម៌ដល់កម្មករ និងនិយោជក និងមិនសមាមាត្រទៅ នឹងតម្រូវការ។
មតិយោបល់