ជាការពិតណាស់ មហាជនដែលជាអ្នកគាំទ្ររបស់គូស្នេហ៍តារាប្រុសស្រី អ្នកនាង ពេជ្រ សោភា និង លោក ឆឹម សក្កដា សុទ្ធសឹងតែបានដឹងរួចមកហើយថា អ្នកទាំងពីរបានសាងស្នេហ៍ជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ។
យ៉ាងណាមិញ ទោះបីតារាប្រុសស្រីមួយគូនេះ មានឈ្មោះជាគូស្នេហ៍រយៈពេលជាង ៥ ឆ្នាំហើយមែន ប៉ុន្តែនៅមិនទាន់បានឮថាមានគម្រោងចូលរោងការនោះឡើយ ដោយជាហេតុធ្វើឱ្យអ្នកគាំទ្រមានចិត្តអន្ទះសារង់ចាំដំណឹងល្អពីអ្នកទាំងពីរគ្រប់ៗគ្នា ។
ដោយឡែក ស្រាប់តែមួយរយៈមុន មានការចាប់អារម្មណ៍មែនទែន ជាមួយការបង្ហោះសារលើបណ្ដាញសង្គមរបស់តារាចម្រៀងស្រីរូបនេះ ដែលដូចជាចង់បង្ហើបដំណឹងអំពីថ្ងៃពិសេសរបស់នាងជាមួយគូស្នេហ៍ ព្រមទាំងប្រាប់ពីមូលហេតុ ដែលធ្វើឱ្យអ្នកទាំងពីរខកខានក្នុងថ្ងៃពិសេសនោះកន្លងមក គឺក៏អាចដោយសារតែកូវីដ-១៩ ដែលឧបសគ្គរារាំងផ្លូវរបស់អ្នកទាំងពីរហូតដល់ទៅ ៣ ដង។
នេះបើតាមការពោលពាក្យរបស់ ពេជ្រ សោភា ភ្ជាប់ជាមួយរូបភាពលើបណ្ដាញសង្គមបែបនេះថា៖ «ដឹងត្រឹមថាតាំងពីស្គាល់គ្នាមកពេលនេះ បេះដូងមិនដែលភ័យខ្លាចការក្បត់ បងស្មោះត្រង់ បងថាបងមិនល្អទេ តែអូនអាចចាំមើលបាន តែកូវីដធ្វើស៊ីពួកយើង ៣ ដងហើយ មើលទៅមានតែ…» ។
ក្រោយឃើញ ពេជ្រ សោភា បង្ហោះសារបែបនេះភ្លាម ធ្វើឱ្យអ្នកគាំទ្រលើបណ្ដាញសង្គមជាច្រើន ចូលទៅខមមិនជូនពរឱ្យរូបនាង ជាមួយគូស្នេហ៍ ឆាប់មានថ្ងៃល្អចូលរោងការផងដែរ៕








មតិយោបល់