ព័ត៌មានជាតិ

សម្តេចតេជោហ៊ុន សែន៖ ការព្យាបាលជំងឺកូវីដ១៩ នៅតាមផ្ទះ ទាមទារឱ្យមាន ការចេះជួយចែករំលែកនិងលើកទឹកចិត្តពីក្រុមគ្រួសារនិងអ្នកជិតខាង

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានមានប្រសាស ន៍ថា ការព្យាបាលជំងឺកូវីដ១៩ នៅតាមផ្ទះ ទាមទារឱ្យមាន ការចេះជួយចែករំលែកនិងលើកទឹកចិត្តពីក្រុមគ្រួសារនិងអ្នកជិតខាង ដើម្បីឱ្យអ្នកជំងឺដែលកំពុងសម្រាកព្យាបាលមានភាពកក់ក្តៅ និងព្យាបាលឆាប់ជាសះស្បើយ ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះ មិនខុសគ្នាពីការធ្វើចត្តាឡីស័កនោះឡើយ ហេតុ នេះប្រជាពលរដ្ឋគួរនាំគ្នាចេះជួយយកអាសារគ្នាក្នុងគ្រា ដែលលំបាក ចៀសវាងការ រើសអើងគ្នា ត្រូវចេះជួយគ្នាទៅវិញទៅមក ជាពិសេសអ្នកជំងឺដែលកំពុងសម្រាកព្យាបាលគឺត្រូវការការលើក ទឹកចិត្តពីក្រុមគ្រួសារនិងអ្នក ជិតខាងរបស់ខ្លួន ។

« ឥឡូវនេះក្នុងករណីដែលមានការព្យាបាលនៅតាមផ្ទះក៏វាមិនខុសគ្នាជាមួយ នឹងការធ្វើចត្តាឡីស័កនោះទេ សូមឱ្យបងប្អូនរបស់យើងយក ចិត្តទុកដាក់ជួយគ្នានៅក្នុងការ រៀបចំឱ្យមានការព្យាបាលនៅតាមផ្ទះ ដោយមានការចូលរួមជួយមើលការខុសត្រូវនិងជួយ ឧបត្ថម្ភពីសំណាក់ក្រុមគ្រួសារនៅក្នុងភូមិឋាន ដែលអ្នកជំងឺស្នាក់នៅ ប្រសិនបើយើងធ្វើបញ្ហានេះបានល្អ ប្រទេសរបស់យើងមានការរួបរួមសាមគ្គីគ្នា រវាងអ្នកឈឺនិងអ្នកមិនឈឺ ហើយដូចជាកង់ត្រាចកង់ធ្នង់ជួនកាលយើងឈឺជួន កាលគេឈឺ ការយកចិត្តទុក ដាក់ទៅវិញទៅមក វាបង្កើតបានជាវប្បធម៌នៃការចែករំលែក វប្បធម៌នៃការជួយគ្នាក្នុងគ្រាលំបាក ប្រសិនបើមាន ការលើកទឹកចិត្តនិងជួយយកអាសារពីអ្នកភូមិផងរបងជា មួយគ្នាច្បាស់ជាធ្វើឱ្យអ្នកជំងឺមានទឹកចិត្ត ហើយឆាប់បានជាសះស្បើយ » ។

សម្ដេចតេជោក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ពេលចេញដំណើរគួរតែគិតគូរនិងអនុវត្តន៍ នូវវិធានការ ៣ ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ និងបន្តការចូលរួមជា មួយរាជរដ្ឋាភិបាល ក្នុងការ ទប់ស្កាត់ការចម្លងជំងឺកូវីដ- ១៩ ដោយពេលចេញទៅណាមកណាត្រូវអនុវត្ត៣ ការ ពារ គឺ៖ (១) ពាក់ម៉ាស់ (២) លាងដៃជាប្រចាំ និង(៣) រក្សាគម្លាតសុវត្ថិភាព និង៣កុំ គឺ៖ (១) កុំទៅកន្លែងមនុស្សកុះករ (២) កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និង (៣) កុំប៉ះពាល់ស្និទ្ធស្នាលគ្នា សំដៅបង្ការគ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មី ឬប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមាននៅកម្ពុជាជាយថាហេតុណាមួយ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១១៦,៨៦០នាក់ អ្នកជាសះ ស្បើយសរុបចំនួន ១១១,១៤៩នាក់ ស្លាប់សរុបចំនួន២,៦៧០នាក់ ៕

មតិយោបល់