(ភ្នំពេញ)៖ រឿងរ៉ាវរបស់តារាកំប្លែងខ្ញុង ដែលពីដំបូងឡើយ ធ្វើឲ្យមហាជនស្ទើរគ្រប់គ្នាអាណិតអាសូរ ផ្តល់ប្រាក់ផ្ទាល់ខ្លួន ដើម្បីជួយដល់នាង ក្រោយដឹងថា នាងបានជំពាក់បំណុលគេ៥៧២,០០០។ ការអាណិតអាសូររបស់មហាជន ចំពោះនាងខ្ញុង រហូតបាញ់ប្រាក់ឲ្យនាងគ្រប់ៗគ្នានោះ មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែអ្នកខ្លះមានការស្តាយក្រោយទៅវិញ ពេលដឹងថា នេះគឺជាគម្រោងការដោះបំណុលរបស់នាង ខណៈអ្នកខ្លះក៏មិនប្រកាន់ទោសពៃអ្វីដែល។
យ៉ាងណាមិញ ទំនងជាមានមហាជនរិះគន់គម្រោងការរបស់នាងខ្ញុង ច្រើនពេក ទើបពេលនេះនាងខ្ញុង បានប្រកាសថា នឹងវេរលុយទៅឲ្យមហាជនវិញ និងមានការស្នើសុំចំនួន៣ចំណុចផ្សេងទៀត។
តារាកំប្លែងខ្ញុង បានសរសេរសារថា «ជំរាបសួរបងប្អូនទាំងអស់គ្នា នាងខ្ញុំមានរឿង៤
១.នាងខ្ញុំសូមបាញ់លុយដែលបងប្អូនបាញ់ចូលយកឱ្យនាងខ្ញុំ ត្រឡប់ទៅបងប្អូនវិញទាំងអស់ សូមបងប្អូនផ្ញើ វិក្កយបត្រដែលបានបាញ់ឱ្យខ្ញុំចូលក្នុងផេកនេះ ខ្ញុំនឹងមើលចំនួនបញ្ជូនបងប្អូនវិញ
២.នាងខ្ញុំសុំពេលពីម្ចាស់ផ្ទះក្នុងការពន្យារការបង់រំលោះប្រចាំខែមួយរយៈសិន ឬបើបងប្អូនណាចង់ទិញនាងខ្ញុំនិងលក់ផ្ទះដែលបានបង់រំលស់មួយរយៈកន្លងមកនេះ។
៣.នាងខ្ញុំសូមប្រកាសលក់ឡានរបស់ប្ដី ដើម្បីយកលុយមកធ្វើដើមទុនចុងក្រោយ
៤.ខ្ញុំសូមអង្វរម្ចាស់បំណុលទាំងអស់ទុកពេលឲ្យនាងខ្ញុំរកលុយសងផង ខ្ញុំនឹងប្រឹងរកលុយសងបងប្អូនទាំងអស់គ្នា។
នាងខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានស្រឡាញ់អាណិតនឹងយល់អំពីនាងខ្ញុំនឹងប្ដី»។
មតិយោបល់